Home ព័ត៌មានជាតិ សង្គម នៅ​បន្ទាយមានជ...

នៅ​បន្ទាយមានជ័យ ការផ្សព្វផ្សាយ​វិធី​បង្ការ ការពារ ណែនាំ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីត​១៩ បន្ត​ផ្តោត​នៅតាម​ផ្សារ​និង​តាម​ផ្ទះ​

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: នៅ​បន្ទាយមានជ័យ យុទ្ធនាការ​នៃ​ការផ្សព្វផ្សាយ​វិធី​បង្ការ ការពារ ណែនាំ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីត ១៩ កាលពី​ថ្ងៃទី​៧​ខែធ្នូ​ឆ្នាំ​២០២០ បាន​បន្ត​ផ្តោត​នៅតាម​ផ្សារ​និង​តាម​ផ្ទះ​ដែលមាន​មនុស្ស​ប្រមូលផ្តុំ ។ ក្រុមការងារ​ចម្រុះ​មកពី​រដ្ឋបាលខេត្ត ស្រុក​ក្រុង ម​ន្ទូ​រ​សុខាភិបាល យុវជន​ខេត្ត ស្រុក ក្រុង សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​(​សស​យក​) ។​

” យើង​ត្រូវ​ធ្វើជា​អ្នកខ្លាច​_​យើង​ស្អប់​កូ​វីត​_​តែ​កូ​វីត​មិន​ស្អប់ ” “​ការពារ​ជិវិត​អ្នក​និង​ក្រុមគ្រួសារ​ពី​ជម្ងឺ​កូ​វីត ១៩ ត្រូវអនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ” ….. ។​
​នេះ​ជា​ពាក្យ​គន្លឹះ ឬ​ជា​ពាក្យស្លោក​ខ្លះៗ ដែលជា​សារ​នៃ​ការផ្សព្វផ្សាយ​បន្ត​ពី​វិធី​បង្ការ ការពារ ណែនាំ​ប្រយុទ្ធប្រឆាំង​ជម្ងឺ​កូ​វីត ១៩ នៅ​ខេត្តបន្ទាយមានជ័យ ក៏​ដូច​នៅ​ទូទាំងប្រទេស​និង​ពិភពលោក ។​

​លោក​មួន យុក​សាន សមាជិក​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ​និង​ក៏​ជា​សមាជិក​យុវជន​ខេត្ត​បានអោយដឹងថា​៖ ដោយ​ការយកចិត្ត​ទុក្ខ​ដាក់​របស់លោក អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ ព្រមទាំង​មានការ​ចង្អុល​ពី លោក​ប៉ោ វណ្ណាត ប្រធាន​សាខា​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​(​សស​យក​)​ខេត្ត និង​លោក ហ៉ឹ​ល រ៉ា​យ៉ា អភិបាលក្រុង និង​ជា​ប្រធានកិត្តិយស សស​យក​ក្រុង​.​ក្រុង​សិរីសោភ័ណ​ក្នុងការ​យកចិត្តទុកដាក់​លើ​សុខភាព​បងប្អូន ប្រជាពលរដ្ឋ​នោះ បាន​ចាត់តាំង​ក្រុម​កា​ងារ​អោយ​បន្ត​ចុះ​ផ្សព្វផ្សាយ អប់រំ​លើ​វិធាន​សុខាភិបាល ។​

​ក្នុងនោះ លោក​ផ្ទាល់ លោក​លន់ វាសនា សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក តាន់ សុផល លោក ប៉ិល សំណាង មន្ត្រី​សាលាខេត្ត រួមជាមួយ កញ្ញា ពាក សិលា អនុប្រធាន​សស​យក​ខេត្ត និង​សមាជិក​មួយចំនួន​បន្ត​បើកឡាន​ផ្សព្វផ្សាយ ,​ឈរ​កាន់​បដា​ស្តីពី​វិធី​បង្ការ និង​ការពារ​ណែនាំ​ជូន​បងប្អូន​ប្រជាពលរដ្ឋ លក់​ចំណីអាហារ​ក្នុង​ផ្សារ ក្រៅ​ផ្សារ តាម​គេហដ្ឋាន​អោយ​ចេះ​ថែរក្សា អនាម័យ មាន​អាល់កុល ពាក់​ម៉ាស់​អោយបាន​ត្រឹមត្រូវ ស្របតាម​ការណែនាំ​រប​ស់ ក្រសួងសុខាភិបាល ក្នុងការ​រួមគ្នា​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីត​១៩​ចូលក្នុង​សហគមន៍ ក្នុងភូមិ ឃុំ សង្កាត់ ស្រុក ក្រុង ខេត្ត និង​ប្រទេស​យើង​បន្តទៀត​។​

​លោក​មួន យុក​សាន បាន​បន្តថា ៖ គោលដៅ​ដែល​បាន​បន្តធ្វើ​មាននៅ​តាម​ផ្សារ និង​តាម​គេហដ្ឋាន​ដែលមាន​មនុស្ស​ប្រមូលផ្តុំ ។

​ចំពោះ​ផ្សារ​នៅ​ក្រុង​សិរីសោភ័ណ គឺ​ក្រុមការងារ​បានធ្វើ​ផ្សារ​សិរីសោភ័ណ ,​ផ្សារ​ហ៊ុយ​ឡេង , ផ្សារ​ទឹកថ្លា​,​ផ្សារ​ចំការ​គរ​, ផ្សារ​អូរ​អំបិល ជាដើម ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular