ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ នៅថ្ងៃទី៧និង៨ខែធ្នូឆ្នាំ២០២០នេះ អាជ្ញាធរដែនដី និងជំនាញនានានៅក្រុងប៉ោយប៉ែត និងក្រុងសិរីសោភ័ណ បានបន្តចុះពិនិត្យផ្សព្វផ្សាយ អប់រំអំពីវិធានការប្រយុទ្ធប្រឆាំងជំអឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្ររដ្ឋបាលនិងដែនសមត្ថកិច្ចរបស់ខ្លួន ។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបានដឹកនាំកម្លាំងចំរុះ ពិនិត្យផ្សព្វផ្សាយ អប់រំអំពីវិធានការប្រយុទ្ធប្រឆាំងជំអឺកូវីដ-១៩ នៅសហគមន៍ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ដល់ប្រជាពលរដ្ឋ និងអាជីវករ ដែលប្រកបអាជីវកម្មលក់ដូរ ដូចជា ភោជនីយដ្ឋាន អាហារដ្ឋាន ផ្សាររាត្រី និងទីកំសាន្តនានា ជាដើម ដោយប្រើប្រាស់គ្រឿងបំពងសម្លេងតាមរថយន្តចំនួន២គ្រឿង ចេញផ្សព្វផ្សាយសារណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជា ព្រមទាំងបានចុះអប់រំផ្ទាល់មាត់ និងចែកម៉ាស់ដល់បងប្អូនជាអ្នកលក់ដូរ អ្នកទិញ និងអ្នកធ្វើដំណើរជាច្រើននាក់ដែលមាន៉ចចេសនៅតែមិនពាក់ម៉ាស់ផងដែរ ៕