Home ព័ត៌មានជាតិ សេដ្ឋកិច្ច អភិបាលក្រុង​ឆ...

អភិបាលក្រុង​ឆាង​វ៉ុ​ន​កូរ៉េខាងត្បូង​ផ្ដល់​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​៣​គ្រឿង​និង​សម្ភារៈ​បរិក្ខារ​ក្នុង​វិស័យ​សង្គ្រោះបន្ទាន់​ដល់​ខេត្ត​ព្រះសីហនុ​


​ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​: ទីក្រុង​ឆាង​វ៉ុ​ន ដែល​ស្ថិតនៅ​ភូមិភាគ​ខាងត្បូង​បង្អស់​នៃ​ឧបទ្វីប​កូរ៉េ គឺជា​ទីក្រុង​សម្ព័ន្ធមេត្រីភាព​ជាមួយ​ខេត្ត​ព្រះសីហនុ​របស់​កម្ពុជា បានផ្ដល់​នៅ​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​៣​គ្រឿង​និង​សំភា​រះ​បរិក្ខា​ក្នុងដំណាក់កាល​ដំបូង​នេះ​ជូន​សាលាខេត្ត​ព្រះសីហនុ ដើម្បី​យកទៅ​ប្រើប្រាស់​ការពារ​សុវត្ថិភាព ប្រជាជន​នៅ​ខេត្ត​ព្រះសីហនុ​តាមរយៈ​លោក​ឡុង ឌី​ម៉​ង់ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ ពី​សំណាក់​លោក​អភិបាលក្រុង​ឆាង​វ៉ុ​ន Heo Seong-moo ដែល​ពិធី​ប្រគល់​ទទួល​នេះ​បាន​ប្រព្រឹត្ត​ទៅដោយ​បរិយាកាស​រីករាយ​និង​ស្និទ្ធស្នាល​បំផុត​កាលពី​ថ្ងៃទី​៧ ធ្នូ ២០២០​នេះ​។​

​ក្នុងឱកាស​នោះ​លោក ឡុង ឌី​ម៉​ង់ ឯកអគ្គរាជទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​នៅ​សាធារណៈរដ្ឋ​កូរ៉េ​ជំនួសមុខ​ជូន​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​ប្រជាជន​ខេត្ត​ព្រះសីហនុ បាន​ថ្លែងអំណរគុណ​ជូន​ភាគី​មិត្ត ដែលមាន​សណ្តាន​ចិត្ត​ជួយ​ចែករំលែក​នូវ​រថយន្ត និង​សម្ភារៈ​បរិក្ខារ​ក្នុង​វិស័យ​សង្គ្រោះបន្ទាន់​នេះ ដែល​ស្ថានភាព​នៃ​ការរីកចម្រើន អភិវឌ្ឍន៍​យ៉ាង​លឿន​រហ័ស​របស់​ខេត្ត​ព្រះសីហនុ ជា​ប៉ូល​សេដ្ឋកិច្ច​ទី​៣ របស់​កម្ពុជា យើង​ពិតជា​ត្រូវការ​កិច្ចសហប្រតិបត្តិការ ទាំង​ភ្នែក​រឹង និង​ផ្នែក​ទន់ ក្នុង​ការបង្ការ​ទប់ស្កាត់ ក៏ដូចជា​សង្គ្រោះ​អាយុជីវិត​ប្រជាពលរដ្ឋ​ក្នុងពេល​មាន​គ្រោះមហន្តរាយ​ជាយថាហេតុ​។​

​ឆ្លើយតប​និង​សំណូមពរ​បន្ថែម​របស់​លោក​ឡុង ឌី​ម៉​ង់ សាលាក្រុង​ឆាង​វ៉ុ​ន​បាន​ឯកភាព​ក្នុងការ​ផ្ដល់ជូន​នូវ​វគ្គ​បណ្ដុះបណ្ដាល​ពិសេស​រយៈពេល​មធ្យម ដល់​មន្ត្រីនគរបាល​ព​ន្ល​ត់​អគ្គីភ័យ​និង​សង្គ្រោះបន្ទាន់​របស់​ខេត្ត​ព្រះសីហនុ​ឱ្យ​ពួកគាត់​មក​រៀនសូត្រ​ផង និង​អនុវត្ត​ជាក់ស្ដែង​ផង​នៅ​កូរ៉េ​។​

​ក្នុងឱកាស​នោះ​ស្ថានទូត​កម្ពុជា​សូម​វាយតម្លៃ​ខ្ពស់​នូ​កិច្ចសហប្រតិបត្តិការ​ក្នុង​កម្រិត​ថ្នាក់មូលដ្ឋាន​នេះ ដែល​សបញ្ជាក់​បង្ហាញ​ឲ្យ​ឃើញ​ពី​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន​ប្រទេស​យើង​ទាំងពីរ ហើយ​ស្ថានទូត​នឹង​បន្ត​ជម្រុញ​លើក​កំពស់​កិច្ចសហប្រតិបត្តិការ​ថ្នាក់មូលដ្ឋាន​បែបនេះ​ជាមួយ​ខេត្ត​ក្រុង​កូរ៉េ​បន្ត​ទៅមុខទៀត​។​

​សូមបញ្ជាក់​ជូន​ថា​៖ ក្នុង​រយៈពេល​ប្រមាណ​២​ខែ​ចុង​ក្រោយនេះ សាលាក្រុង​សេ​ចុង​បាន​ផ្ដល់ជូន​រថយន្ត​សង្គ្រោះបន្ទាន់​២ គ្រឿង​ជូន​សាលាខេត្ត​បាត់ដំបង​, សាលាក្រុង​ស៊ូ​វ៉ុ​ន​បាន​ផ្ដល់ជូន​រថយន្ត​ដឹក​សំរាម​១ គ្រឿង និង​ម៉ាស​ចំនួន​៣​ម៉ឺន​ម៉ាស ជូន​សាលា​ខេត្តសៀមរាប តាមរយៈ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​នៅ​កូរ៉េ​៕​

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular