Home ព័ត៌មានជាតិ នយោបាយ ​បុត្រ​ទាំង​៥...

​បុត្រ​ទាំង​៥​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ចូលរួម​បរិច្ចាគ​ថវិកា​ក្នុង​ម្នាក់ៗ​ចំនួន​១​ម៉ឺន​ដុល្លារ​ទិញ​វ៉ាក់សាំង​កូ​វីដ​១៩

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​ បុត្រា បុត្រី ទាំង​៥ រូប​បានសមរេច​បរិច្ចាគ​ថវិកា​ម្នាក់ ១ ម៉ឺន​ដុល្លារ ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ដើម្បី​ទិញ​វ៉ាក់ សាំង​កូ​វីដ​១៩​។ ការបរិច្ចាគ​​ថវិកា​នេះ​បាន​កើតឡើង​ក្រោយពី​សម្ដេច​អគ្គមហាសេនាបតី​ តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រកាស​ទិញ​វ៉ាក់សាំង​ចំនួន ១ លាន​ដូ​ស នៅ​ដំណាក់កាល​ដំបូង​ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​ឥតគិតថ្លៃ ។​

​យោងតាម​សារ​ក្នុង​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម នៅ​ថ្ងៃទី​៨ ធ្នូ បាន​ឲ្យ​ដឹងថា​កូនប្រុស​ស្រី​របស់​សម្ដេច​រួមមាន​៖​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត​និង​លោកជំទាវ​ថវិកា​១ ម៉ឺន ដុល្លារ ,​លោកជំទាវ ហ៊ុន ម៉ា​ណា និង​ឯកឧត្តម ឌី វិជ្ជា ថវិកា​១​ម៉ឺន​ដុល្លារ ,​ឯកឧត្តម ហ៊ុន ម៉ានិត​និង​លោកជំទាវ​ថវិកា​១​ម៉ឺន​ដុល្លារ​,​ឯកឧត្តម ហ៊ុន ម៉ា​នី និង​លោក ជំទាវ​ថវិកា​១ ម៉ឺន​ដុល្លារ​និង​លោកជំទាវ ហ៊ុន ម៉ាលី និង​ឯកឧត្តម សុខ ពុទ្ធិ​វុ​ធ ថវិកា ១​ម៉ឺន​ដុល្លារ ។​

​សូមជម្រាបថា​បន្ទាប់​ស​ម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​បញ្ជា​ទិញ​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ ដើម្បី​យក​ចាក់​ជូន​ប្រជាពលរដ្ឋ​មិន​គិតថ្លៃ​ដែលមាន​តម្លៃ​រហូតដល់​១​លាន​ដូ​ស​គេ​សង្កេតឃើញថា​មាន​សប្បុរសជន​លោក​ឧក​ញា លោកជំទាវ អ្នកសិល្បៈ​និង​មន្ត្រីរាជការ បុគ្គលិក​ក្រុមហ៊ុន​នានា​ចូល​បរិច្ចាក​ថវិកា​ផ្ទាល់​ទោះបី​តិចក្តី​ច្រើនក្តី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ផងដែរ ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular