Home ព័ត៌មានជាតិ សន្តិសុខ ​បុរស​ជនជាតិ​...

​បុរស​ជនជាតិ​កូរ៉េ​ម្នាក់ ត្រូវ​តុលាការ​ឃុំខ្លួន ករណី​រំលោភ​លើ​ទំនុកចិត្ត​

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ បុរស​ជនជាតិ​កូរ៉េ​ម្នាក់ បាន​ត្រូវ​លោក ឌុ​ច សុខ​សារិន អនុប្រធាន​សាលាដំបូង រាជធានី​ភ្នំពេញ និង​ជា​ចៅក្រម​ស៊ើបសួរ សម្រេច​ឃុំខ្លួន ដាក់ពន្ធនាគារ នៅ​រសៀល​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២០ ពីបទ​រំលោភ​លើ​ទំនុកចិត្ត ប្រព្រឹត្ត​ក្នុង​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០១៩​។​

​បុរស​ជនជាតិ​កូរ៉េ រូបនេះ ឈ្មោះ Kim Taeh yeon ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជា​ពាណិជ្ជករ ស្នាក់​នៅផ្ទះ​លេខ ៣០C ផ្លូវ​លេខ ១៩៥៦ បុរី​លឹម​ឈាង​ហាក់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ និង​សណ្ឋាគារ ខាំ​បូ​ឌីយ៉ាណា ត្រូវបាន​សមត្ថកិច្ច អាវុធហត្ថ​រាជធានី នាំខ្លួន​តាម​ដីកា​បង្គាប់ របស់លោក ឌុ​ច សុខ​សារិន អនុប្រធាន​សាលាដំបូង និង​ជា​ចៅក្រម​ស៊ើបសួរ ក្នុង​សំណុំរឿង នេះ​។​

​តាម​អង្គហេតុ នៃ​ការនាំ​ខ្លួន​នេះ គឺ​លោក Kim Taeh yeon ត្រូវបាន​ចោទប្រកាន់​ពីបទ « រំលោភ​លើ​ទំនុកចិត្ត​» ប្រព្រឹត្ត​ក្នុង​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០១៩ តាម​មាត្រា ៣៩១ មាត្រា ៣៩២ នៃ​ក្រមព្រហ្មទណ្ឌ​។​

​ប្រភពព័ត៌មាន ពី​តុលាការ បាន​ឲ្យ​ដឹងថាៈ មូល​ហេតុដែល​តុលាការ ឲ្យ​នាំខ្លួន​លោក Kim Taeh yeon គឺ​យោងតាម​ចម្លើយសារភាព របស់​ជនជាតិ​កូរ៉េ​ម្នាក់ទៀត ឈ្មោះ Kwon seok young ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ដែល​ត្រូវបាន​ចោទប្រកាន់ ក្នុង​បទល្មើស​ដូចគ្នានេះ ដែល​បាន​បញ្ជាក់ថា លោក Kim Taeh yeon នឹង​ចាកចេញ ពី​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២០ នេះ ទើប​លោក ឌុ​ច សុខ​សារិន ជា​អនុប្រធាន​សាលាដំបូង និង​ជា​ចៅក្រម​ស៊ើបសួរ ក្នុង​សំណុំរឿង បានចេញ​ដីកា បង្គាប់​ឲ្យ​នាំខ្លួន​លោក Kim Taeh yeon មក​តុលាការ នៅ​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២០​នេះ ដើម្បី​ធ្វើការ​សាកសួរ មុនពេល​គាត់ ចាកចេញ​តែម្តង​៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular