ដោយៈដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
ថាមពល
(ថាម៉ៈ ពល់)
នាមសព្ទ
(បា.; សំ. ស្ថាមពល) កម្លាំងចិត្តនិងកម្លាំងកាយ; កម្លាំងយ៉ាងស្វាហាប់, កម្លាំងដ៏លើសលុបឬដ៏ក្លាខ្លាំង
ថាមពលបរមាណូ, កីឡាអាចញ៉ាំងថាមពលឲ្យកើតមានពេញលេញ ។
ថាមភាព
(ថាម៉ៈ—)
នាមសព្ទ
(បា. —ភាវ; សំ. ស្ថាម + ភាវ) ភាពនៃកម្លាំង, ការមានកម្លាំង, ដំណើរស្វាហាប់អង់អាច
ថាមមាត្រ
(ថាម៉ៈមាត)
នាមសព្ទ
(បា. សំ.; បា. ថាម+មត្ត; សំ. ស្ថាម+មាឌ ឬ មាត្រ) ប្រដាប់សម្រាប់វាស់ស្ទង់សន្ទុះកម្លាំងនៃគ្រឿងម៉ាស៊ីននិងអគ្គិសនី
ថាមវន្ត
(ថាម៉ៈ-វ័ន)
គុណសព្ទ
(បា.; សំ. ស្ថាមន៑+វន៑ ឬ —វន្ត) ដែលមានកម្លាំង, ដែលប្រកបដោយសេចក្តីស្វាហាប់
ជនថាមវន្ត, បុគ្គលថាមវន្ត, អ្នកកីឡាថាមវន្ត ។