ដោយៈសុផល/ភ្នំពេញ៖ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលសម្តេចអគ្គមហាពញាចក្រីហេងសំរិនប្រធានរដ្ឋសភាបានបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួន ក្នុងមួយខែ ៨លានរៀល រយៈពេល ៦ខែ ចាប់ពីខែធ្នូឆ្នាំ២០២០តទៅសម្រាប់ចូលរួមទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដើម្បី ចាក់ ជូនពលរដ្ឋយើងដោយឥតគិតថ្លៃ។
សម្តេចអគ្គមហាពញាចក្រីហេងសំរិនប្រធានរដ្ឋសភា
នៅក្នុងសារលិខិតមួយជូនជនរួមជាតិសម្តេចប្រធានរដ្ឋសភាសូមសម្តែងការកោតសរសើរដល់រាជរដ្ឋាភិបាលដែលជានិច្ចកាលតែបានគិតគូរ និងយកចិត្ត ទុក ដាក់ខ្ពស់ ដល់សុខុមាលភាពប្រជាពលរដ្ឋ ជាពិសេស ក្នុងដំណាក់កាលជួប វិបត្តិកូវីដ-១៩ ដោយបានដាក់ចេញនូវ វិធានការយ៉ាងម៉ឹង មាត់ និងគ្រប់ជ្រុង ជ្រោយ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
ជាមួយគ្នានេះ សម្តេចចក្រីសូមលើកទឹកចិត្ត ដល់សមាជិក សមាជិ កា រដ្ឋសភាទាំងអស់ មេត្តាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល នៅក្នុងបេសកកម្ម មនុស្សធម៌ ដ៏ឧត្តុង្គ ឧត្តម នេះ តាមលទ្ធភាពរៀងៗខ្លួន ដើម្បីចូលរួមថែរក្សាការពារសុខភាពប្រជាពលរដ្ឋយើង។
ជាថ្មីម្តងទៀត ខ្ញុំសូមអំពាវនាវដល់ជនរួមជាតិទាំងអស់ដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា មេត្តាបន្តធ្វើចត្តាឡីស័ក និងធ្វើតេស្តលើកទី២និងលើកទី៣ តាមការកំណត់របស់ក្រសួងសុខាភិបាល ឲ្យ ហ្មត់ចត់ ត្រឹមត្រូវ ដើម្បីទប់ស្កាត់កុំឲ្យជំងឺកូវីដ-១៩ បង្ករជាគ្រោះមហន្តរាយធ្ងន់ធ្ងរ ដល់សង្គម ជាតិយើង។
សម្តេចប្រធានរដ្ឋសភាក៏សូមអំពាវានាវដល់ជនរួមទាំងអស់បន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួនរាល់វិធានការការពារ ទាំង ឡាយ ដែលបានដាក់ចេញ ដោយក្រសួងសុខាភិបាល ដូចជាត្រូវពាក់ម៉ាសជានិច្ច គួរជៀសវាង ការ ជួប ជុំគ្នា ដែលមានមនុស្សច្រើន ត្រូវរក្សាគម្លាតសង្គមនិងបុគ្គល និងឧស្សាហ៍លាងសម្អាតដៃ ជា ប្រចាំ ហើយមិនត្រូវចេញពីផ្ទះឡើយ បើមិនមានការចាំបាច់។
សម្តេច ហេង សំរិន បានឱ្យដឹងផងដែរថា៖នៅថ្ងៃនេះសម្តេចនិងសមាជិកគ្រួសារ ដែលបានពាក់ព័ន្ធនឹងព្រឹត្តការណ៍២៨វិច្ឆិកា បានធ្វើតេស្តលើកទី២ ផង ដែរ។ សុខភាពយើងខ្ញុំទាំងអស់មានលក្ខណៈល្អប្រសើរជាធម្មតា ហើយសម្តេចនិងក្រុមគ្រួសារ នឹងបន្តធ្វើ ចត្តាឡីស័កក្នុងផ្ទះ រហូតគ្រប់១៤ថ្ងៃ៕សរន