ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ មនុស្សចំនួន ៩១៩នាក់បានស្លាប់ និង២.៧២៣នាក់រងរបួសធ្ងន់ស្រាល (របួសធ្ងន់ចំនួន ១៦៤៨នាក់) នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ដែលកើតឡើងចំនួន១.៨១៥លើក ក្នុងរយៈពេល ២២២ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី៨ ខែធ្នូ ។ដោយឡែកគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី៨ ខែធ្នូ កើតឡើងបីលើក បណ្តាលឲ្យស្លាប់បីនាក់។ នេះបើតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលរស្មីកម្ពុជា ទទួលបាននៅល្ងាចថ្ងៃទី៨ ខែធ្នូ ។
ទិដ្ឋភាពគ្រោះថ្នាក់ចរាចរណណ៍នាពេលកន្លងទៅថ្មីៗនេះ
ប្រភពដដែលបន្តថា សម្រាប់លទ្ធផលរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តាមស្មារតីអនុក្រឹត្យលេខ៣៩ រយៈពេល ២២២ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី៨ ខែធ្នូ យានយន្តដែលត្រូវបានត្រួតពិនិត្យ និងផាកពិន័យ សរុបចំនួន ២៣១.១៩២គ្រឿង ក្នុងនោះម៉ូតូមានចំនួន ១៧០.៣២៩គ្រឿង និងរថយន្តចំនួន ៦០៨៦៣គ្រឿង។ រីឯបទល្មើសភាគច្រើនសម្រាប់ម៉ូតូ និងរថយន្ត គឺអត់ពាក់មួកសុវត្ថិភាព ល្មើសសញ្ញា បត់ជែង លើសចំណុះ ស្រវឹង អត់ផ្លាកលេខ ល្មើសល្បឿន អត់ប័ណ្ណបើកបរ អត់ខ្សែក្រវ៉ាត់ គ្មានស្លាកលេខ និងនិយាយទូរស័ព្ទពេលបើកបរ៕សរន
ទិដ្ឋភាពគ្រោះថ្នាក់ចរាចរណណ៍នាពេលកន្លងទៅថ្មីៗនេះ
ទិដ្ឋភាពគ្រោះថ្នាក់ចរាចរណណ៍នាពេលកន្លងទៅថ្មីៗនេះ