ដោយៈ គូលែន / សៀមរាបៈ ទឹកប្រាក់ចំនួន ១៩.២០០ ដុល្លារអាមេរិក ត្រូវបានក្រុមគ្រួសារ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរង នគរបាលជាតិ និងជាមេបញ្ជាការ នគរបាលជាតិ ប្រចាំទិសភូមិភាគទី៤ និងទី៥ បានចូលរួមបរិច្ចាគ សំរាប់ទិញវ៉ាក់សាំងកូវីដ-១៩ តាមការអំពាវនាវ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ការបរិច្ចាកថវិកា សម្រាប់ទិញវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមគ្រួសារ នាយឧត្តមសេនីយ៍ ខេង សុមេធ បានធ្វើឡើង នៅល្ងាចថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ នេះ។
នាយឧត្តមសេនីយ៍ ខេង សុមេធ បានបញ្ជាក់ថាៈ ថវិកាចំនួន ១៩.២០០ ដុល្លារអាមេរិក សំរាប់ទិញវ៉ាក់សាំងកូវីដ -១៩ ក្នុងនោះ នាយឧត្តមសេនីយ៍ ខេង សុមេធ ចំនួន ៥.០០០ ដុល្លារ ,លោកជំទាវ កុយ សាលីណា ខេង សុមេធ ចំនួន ១០.០០០ ដុល្លារ ព្រមទាំងកូនប្រុសស្រីរបស់លោក រួមមាន លោក ខេង សុហ្វីណេ ចំនួន ១.០០០ ដុល្លារ , លោកស្រី សៀក សុធារី ចំនួន ១.០០០ ដុល្លារ , លោក ខេង រ៉ូប៊ឺត ចំនួន ២.០០០ ដុល្លារ , លោក ខេង វីរៈស័ក្ក ចំនួន ១០០ ដុល្លារ , លោកស្រី នី ឌីណា ចំនួន ១០០ ដុល្លារ ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំង យកមកចាក់ ជូនប្រជាជន ដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋ ប្រមាណ ៥០ ម៉ឺននាក់៕/V
ក្រុមគ្រួសារនាយឧត្តមសេនីយ៍ ខេង សុមេធ ចូលរួមបរិច្ចាគប្រាក់ សំរាប់ទិញវ៉ាក់សាំងកូវីដ-១៩ តាមការអំពាវនាវរបស់សម្តេចតេជោ