ដោយៈ សុខសុភ័ណ្ឌ / កំពង់ស្ពឺៈ កាលពីព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងភ័រិយា បានបរិច្ចាគថវិកា ១ ម៉ឺនដុល្លារ។
ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ ខណៈពេលជំងឺកូវីដ ១៩ បានផ្ទុះឡើងសារជាថ្មី ជាព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា ។
ការបរិច្ចាគនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកា ទិញវ៉ាក់សាំងកូវីដ ១៩ មកចាក់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំង ជាជំហានដំបូង ចំនួន ១ លានដូស ដើម្បីចាក់ជូនបងប្អូនប្រជាពលរដ្ឋ ប្រមាណជាង ៥០ ម៉ឺននាក់ ដោយឥតគិតថ្លៃ ៕/V
អភិបាលខេត្តកំពង់ស្ពឺ និងភរិយា បរិច្ចាគថវិកា ១ ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ១៩
អភិបាលខេត្តកំពង់ស្ពឺ និងភរិយា បរិច្ចាគថវិកា ១ ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ១៩