ដោយៈ សរិទ្ធ / ព្រះសីហនុៈ បុរសម្នាក់ បានត្រូវសមត្ថកិច្ចនគរបាលស្រុកព្រៃនប់ ឃាត់ខ្លួនយកទៅសាកសួរ ករណីជួញដូរគ្រឿងញៀន ចំនួន ១៤៦ កញ្ចប់ កាលពីម៉ោង ១០និង៥០នាទីព្រឹក ថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២០ នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថាៈ បុរសរូបនេះ ឈ្មោះ នាង ខេន អាយុ ៣៥ ឆ្នាំ មុខរបរ ជាងផ្សារដែក មានទីលំនៅ ភូមិតាអោងធំ ឃុំ សាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ វត្ថុតាងដកហូតបាន រួមមាន ម្សៅក្រាម សថ្លា សង្ស័យសារធាតុញៀន ចំនួន ១៤៦ កញ្ចប់, ទូរស័ព្ទដៃ ២ គ្រឿង និងម៉ូតូ ចំនួន ១ គ្រឿង ។ បច្ចុប្បន្ន កម្លាំងជំនាញ កំពុងកសាងសំណុំរឿង ដើម្បីអនុវត្តបន្ត តាមនីតិវិធី៕/V
បុរសម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីជួញដូរគ្រឿងញៀន