ដោយ:គូលែន/សៀមរាប:រថយន្តកាមរីពណ៌ទឹកប្រាក់បានក្រឡាប់បណ្តាលឲ្យមនុស្សពីរនាក់បាត់បង់ជីវិតនិងប្រាំផ្សេងទៀតរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯងកាលពីព្រលប់ ថ្ងៃទី៨ ខែធ្នូ ស្ថិតនៅចំណុចបែកក្អម ក្នុងភូមិវត្ត ឃុំស្រេណូយ ស្រុកវ៉ារិន ។
រថយន្តកាមរីពណ៌ទឹកប្រាក់បានក្រឡាប់បណ្តាលឲ្យមនុស្សពីរនាក់បាត់បង់ជីវិតនិងប្រាំផ្សេងទៀតរបួស(រូបថតគូលែន)
នគរបាលស្រុកវ៉ារិន បានឲ្យដឹងថា រថយន្តជួបហេតុការណ៍អាក្រក់នេះពាក់ផ្លាកលេខភ្នំពេញ២S0- ១៩១៧។ រថយន្តផ្ទុកមនុស្សចំនួន៧នាក់ បានបើកពីទិសកើតទៅលិចគឺពីឃុំកន្ទួត ស្រុកស្វាយលើ តាមផ្លូវលំដីក្រហម ទៅកាន់ឃុំស្រែណូយ ស្រុកវ៉ារិន។លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែរថយន្តនោះបានរេចង្កូតបណ្តាលឲ្យក្រឡាប់តែម្តង។ជនរងគ្រោះដល់ជីវិតឈ្មោះ ឡុង ភា ភេទប្រុស អាយុ៣១ឆ្នាំ ជាអ្នកបើកបររថយន្ត និងម្នាក់ទៀតឈ្មោះ ភាក់ ភេទប្រុស អាយុ១៩ឆ្នាំ អ្នករួមដំណើរ។
ចំណែកអ្នករបួសទី១ .ឈ្មោះ ជា កុសល ភេទប្រុស អាយុ១១ឆ្នាំ , ទី២. ឈ្មោះ ជា បរមី ភេទប្រុស អាយុ១១ឆ្នាំ , ទី៣. ឈ្មោះ ពា ចិត្រា ភេទប្រុស អាយុ៦ឆ្នាំ , ទី៤. ឈ្មោះ ចាន់ ភេទប្រុស អាយុ២៤ឆ្នាំ , និងទី៥ .ឈ្មោះ ចាន់ វីឡា ភេទប្រុស អាយុ១ឆ្នាំ។
ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុបានធ្វើការបញ្ជូនអ្នករងរបួសទៅមណ្ឌលសុខភាពស្រុកវ៉ារិន។រីឯសពបានប្រគល់ទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕សរន
រូបភាព: ក្រឡាប់រថយន្តដោយខ្លួនឯងស្លាប់២នាក់របួស៥នាក់នៅស្រុកវ៉ារិន៕គូលែន
រថយន្តកាមរីពណ៌ទឹកប្រាក់បានក្រឡាប់បណ្តាលឲ្យមនុស្សពីរនាក់បាត់បង់ជីវិតនិងប្រាំផ្សេងទៀតរបួស(រូបថតគូលែន)