ដោយ៖តារារិទ្ធ/ភ្នំពេញ៖មកដល់ពេលនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទទួលបានថវិកាចំនួនប្រមាណជាង ៣០ លានដុល្លារ ហើយពីសប្បុរស ជនដែលបានបរិច្ចាគដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ ។ នេះបើយោងតាមសាររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាតាម រយៈផេកហ្វេសបុកនៅព្រលប់ថ្ងៃទី ៨ ខែ ធ្នូ ២០២០ ។
ប្រមុខរាជរដ្ឋាភិបាលបានបង្ហោះសារដែលមានខ្លឹមសារថា៖«បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!ស្មារតីសាមគ្គីភាពវប្បធម៍នៃការចែករំលែកក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ ក្នុងចំណោមប្រជាជនកម្ពុជាយើងមានធំ ធេងមហាសាលដែលបានក្លាយជាខឿនការពារសុខភាពរបស់ប្រជាជនដ៍រឹងមាំ ។មកដល់ពេលនេះថវិកាដែលសប្បុ រសជនចូលតាមតិចតាមច្រើនតាមសទ្ធាជ្រះថ្លាមានប្រមាណជាង៣០លានដុល្លារ។ដោយមានសំណូមពរពីប្រជាជនយើងខ្ញុំព្រះករុណាខ្ញុំសុំបន្ថែ មគណនី២ទៀតនៅធនាគារអេស៊ីលីដានិងភ្នាក់ងារវីងដែលអាចផ្ទេរជាប្រាក់រៀលនិងប្រាក់ដុល្លារដោយមិនមានការបង់សេវា ។ សម្រាប់វីងចំពោះប្រាក់រៀលគឺ 9992, ប្រាក់ដុល្លារគឺ 9991 ។ ចំពោះអេស៊ីលីដាប្រាក់រៀលគឺ 00010556999989, ចំពោះប្រាក់ដុល្លារគឺ 00010556999999»។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា៖«សូមជនរួមជាតិយើងដែលចង់ចូលរួមផ្ញើប្រាក់តាមរយះលេខគណនីខាង លើនេះដើម្បីចូលរួមទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ ដែលខ្ញុំព្រះករុណាខ្ញុំមានបំណងចាក់ជូនប្រជាជនឱ្យបាន ១០លាននាក់ដែលត្រូវការវ៉ាក់សាំងរហូត២០លានដូសនិងតម្រូវការចំពោះមុខនាដំណាក់កាលទី មួយចំនួន១លានដូសសម្រាប់ចាក់ជូន៥០ម៉ឺននាក់ដែលកំពុងបំពេញការងារនៅកន្លែងដែលមានហានិភ័យនិងកំពុងមានហានិភ័យដែលអាទិភាពផ្តល់ជូនគ្រូពេទ្យ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នគរបាលយុត្តិធម៍គ្រប់ប្រភេទ រហូតដល់កម្មករបោសសំរាមសំអាតទីក្រុងទីប្រជុំជន ។ល។ដែលត្រូវទទួលបាននៅដំណាក់កាលទីមួយនេះ។ខ្ញុំព្រះករុណាខ្ញុំជឿជាក់ថាកម្ពុជាយើងពិតជាអាចធ្វើបានក្នុងស្មារតីសាមគ្គីនិងការចូលរួមដូចសព្វថ្ងៃនេះ»៕