តម្លៃ​ទំនិញ តាម​បណ្តា​ផ្សារ​ទូទៅ មិនមាន​ការប្រែប្រួល​ថ្លៃ ខណៈ​ចំនួន​អ្នកដើរ​ផ្សារ ថយចុះ​

ដោយ​: ពៅ​និមល / ភ្នំពេញ​: ខណៈដែល​បញ្ហា​ប្រឈម ការរីក​រាលដាល នៃ​ជំងឺឆ្លង​កូ​វីដ ១៩ កត់សម្គាល់​ឃើញថា តម្លៃ​ទំនិញ​សំខាន់ៗ នៅ​បណ្តា​ផ្សារ​ទូទៅ ក្នុង​រាជធានី​ភ្នំពេញ មិនមាន​ការប្រែប្រួល​ថ្លៃ​នោះទេ បើទោះបី​ជាមាន ការវិវត្តន៍​ចុងក្រោយ នៃ​ចំនួន​អ្នក​ឆ្លង​មេរោគ ប៉ុន្តែ​ចំនួន​អ្នកដើរ មានការ​ថយចុះ​។​

​ក្រុមអាជីវករ​ផ្សារ​ធំថ្មី នៅ​ព្រឹក​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២០​នេះ បានឱ្យដឹងថា បន្ទាប់ពី​ចំនួន អ្នក​ឆ្លង​មេរោគ​កូ​វីដ ១៩ កើនឡើង ទាក់ទង​នឹង​ព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា គិត​ក្នុង​រយៈពេល ១០ ថ្ងៃ​ក្រោយនេះ ការលក់ដូរ មានការ​ថយចុះ ទាំង​ភ្ញៀវ​ចាស់ និង​ភ្ញៀវ​ថ្មី ។​

តម្លៃ​ទំនិញ តាម​បណ្តា​ផ្សារ​ទូទៅ មិនមាន​ការប្រែប្រួល​ថ្លៃ ខណៈ​ចំនួន​អ្នកដើរ​ផ្សារ ថយចុះ​

​ក្រុមអាជីវករ​ទាំងនោះ បានលើកឡើង​ដូចគ្នា​ថាៈ គិត​ចាប់ពី​ការឆ្លង​ចូល​សហគមន៍ មកដល់ពេលនេះ តម្លៃ​ទំនិញ មិនមាន​ការឡើង​ថ្លៃ ឬ​ប្រែប្រួល​ទេ ដូចជា សាច់ជ្រូក តម្លៃ ២៥.០០០ រៀល ក្នុង​១​គីឡូ​, មាន់​ស្រែ ២៨.០០០ រៀល ក្នុង​១​គីឡូ​, សាច់គោ ៤០.០០០ រៀល ក្នុង​១​គីឡូ​, អង្ករ​ផ្កាម្លិះ ៣.៨០០ រៀល ក្នុង​១​គីឡូ​…​។ ដោយឡែក តម្លៃ​បន្លែ ដូចជា ស្ពៃបូកគោ ស្ពៃ​ក្រ​ញ៉ា​ញ់ សាឡា​ត់ ម្រះ តម្លៃ ៥.០០០ រៀល ក្នុង​មួយ​គីឡូ​។​

​ស្រដៀង​គ្នា​នេះ អាជីវករ លក់​គ្រឿង​សមុទ្រ បាន​និយាយថាៈ កាលពីមុន ផ្ទុះ​ជំងឺឆ្លង​កូ​វីដ ១៩ ក្នុង​មួយថ្ងៃ អាច​រកប្រាក់​ចំណូល រហូតដល់ ១០ លាន​រៀល ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ ចុងក្រោយ​នេះ បាន​ថយចុះ មក​ត្រឹម ២ លាន​រៀល​ប៉ុណ្ណោះ ក្នុង​មួយថ្ងៃ ពី​ការលក់​។​

តម្លៃ​ទំនិញ តាម​បណ្តា​ផ្សារ​ទូទៅ មិនមាន​ការប្រែប្រួល​ថ្លៃ ខណៈ​ចំនួន​អ្នកដើរ​ផ្សារ ថយចុះ​

​ទាក់ទង​នឹង​ការលើកឡើង ខាងលើនេះ កញ្ញា សុ​អែម និង​កញ្ញា សុធាវី ពលរដ្ឋ​រស់នៅ​ភ្នំពេញ បាន​ទទួលស្គាល់ថា ក្នុង​កាលៈទេសៈ ដែល​កំពុង​ជួប​បញ្ហា ប្រឈម​ជំងឺ​កូ​វីដ ១៩ តម្លៃ​ទំនិញ​នានា ទាំង​ក្នុង​ផ្សារ​ធម្មតា និង​បណ្តា​ផ្សារ​ទំនើប គឺ​មិនមាន​ការប្រែប្រួល ឬ​ឡើងថ្លៃ​នោះទេ​។ តម្លៃ​ទំនិញ​សំខាន់ៗ អង្ករ សាច់ បន្លែ និង​ទំនិញប្រើប្រាស់ ប្រចាំថ្ងៃ នៅតាម​បណ្តា​ផ្សារ​ផ្សេងទៀត គឺមាន​តម្លៃ​ដូចគ្នា ដែល​ប្រជាពលរដ្ឋ អា​ចរក​ទិញ នៅតាម​បណ្តា​ផ្សារ នៅ​ជិត​ទីកន្លែង រស់នៅ​បាន​។​

​កាលពីពេល​កន្លងទៅនេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ច្រានចោល ជុំវិញ​ព័ត៌មាន​ថា រដ្ឋាភិបាល បាន​មានបំណង​បិទ​ប្រទេស ឬ​បិទ​ផ្នែក​ខ្លះ នៅក្នុង​ប្រទេស នៅក្រោម​ច្បាប់ ដាក់​ប្រទេស ក្នុង​គ្រាអាសន្ន ដើម្បី​បង្ការ​ការឆ្លង​ជំងឺ​កូ​វីដ ១៩​។ ប្រមុខ​រាជរដ្ឋាភិបាល បាន​ចាត់ទុកថា ការផ្សព្វផ្សាយ​នេះ ជា​ព័ត៌មាន​ក្លែងក្លាយ ញុះញុង​ដែល​អាច​បំផុស​ចលនា ទិញ​ទំនិញ​ត្រៀម​ទុក ដែលជា​ហេតុ​ធ្វើឱ្យ តម្លៃ​ទំនិញ​ឡើងថ្លៃ​៕/V

តម្លៃ​ទំនិញ តាម​បណ្តា​ផ្សារ​ទូទៅ មិនមាន​ការប្រែប្រួល​ថ្លៃ ខណៈ​ចំនួន​អ្នកដើរ​ផ្សារ ថយចុះ​

តម្លៃ​ទំនិញ តាម​បណ្តា​ផ្សារ​ទូទៅ មិនមាន​ការប្រែប្រួល​ថ្លៃ ខណៈ​ចំនួន​អ្នកដើរ​ផ្សារ ថយចុះ​

តម្លៃ​ទំនិញ តាម​បណ្តា​ផ្សារ​ទូទៅ មិនមាន​ការប្រែប្រួល​ថ្លៃ ខណៈ​ចំនួន​អ្នកដើរ​ផ្សារ ថយចុះ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular