Home ព័ត៌មានជាតិ សង្គម ខែវិច្ឆិកា​២០...

ខែវិច្ឆិកា​២០២០ មូលនិធិ​គន្ធបុប្ផា​កម្ពុជា ទទួល​ថវិកា​បរិច្ចាគ​ប្រមាណ​២៥​ម៉ឺន​ដុល្លារ​

ដោយ​: សុផល / ភ្នំពេញ​: នៅក្នុង​ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ​, មូលនិធិ​គន្ធបុប្ផា​កម្ពុជា បានទទួល​ថវិកា​បរិ​ច្ចាគ​សរុប​ចំនួន ៣៨៧,៧៣២,២៦៣ រៀល និង ១៥៤,៩៣៧ ដុល្លារ​អាមេរិក ពី​សប្បុរសជន​សរុប​ចំនួន ១៤,៣៤៩ រូប ដែល​រួមមាន​៖ សមាជិក​កិត្តិយស​ចំនួន ០៣ រូប​, សមាជិក​គាំទ្រ​ចំនួន ៧,៩២១ រូប និង​សប្បុរសជន​ផ្សេងៗ​ចំនួន ៦,៤២៥ រូប​។​

​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ត្រូវបាន​បង្កើតឡើង​ក្រោម​គំនិត​ផ្ដួ​ត​ផ្តើម​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុង​ស្មារតី “​ខ្មែរ​ជួយ​ខ្មែរ​” ដើម្បី​នាំ​ភាព​ញញឹម​ដល់​កុមារ​ដែលជា​អនាគត​ដ៏​ភ្លឺស្វាង​របស់​កម្ពុជា​។​

​មូលនិធិ​គន្ធបុប្ផា​កម្ពុជា សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​សប្បុរសជន​ទាំងអស់ ចំពោះ​ការបន្ត​គាំទ្រ និង​ចូលរួម​ចលនា​កៀរគរ​អំ​ណាយ ឧបត្ថម្ភ​ធន និង​វិភាគទាន ដើម្បី​ធានា​ចីរភាព​នៃ​ប្រភព​ចំណូល​សម្រាប់​ទ្រទ្រង់​ផ្នែក​ហិរញ្ញវត្ថុ ចំពោះ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង​ប្រាំ​ទីតាំង ឱ្យ​អាច​ដំណើរការ​ជា​ប្រក្រតី ប្រកប ដោយ​និរន្តរភាព បម្រើ​ដល់​គោលនយោបាយ​លើកកម្ពស់​សុខមាលភាព​សង្គម របស់​រាជរដ្ឋាភិបាល ជាពិសេស​សុខភាព​រប​ស់​កុមារ និង​ទារ​កនៅ​កម្ពុជា តាមរយៈ​ការបរិច្ចាគ​ថវិកា​តាម​លទ្ធភាព ដែល​នេះ​អាចជួយ​ឱ្យ​មន្ទីរពេទ្យ​គន្ធបុប្ផា បន្ត​ការផ្តល់សេវា​ពិនិត្យ និង​ព្យាបាល​ជំងឺ​កុមារ ដោយ​ឥតគិតថ្លៃ និង​ប្រកបដោយ​គុណភាព​។​

​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ក៏​សូម​បន្ត​លើកទឹកចិត្ត​ដល់​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅប្រទេស ឱ្យ​បន្ត​ចូលរួម​បរិច្ចាគ​ជា​សមាជិក​ដែល​រួមមាន​៖ (១) សមាជិក​កិត្តិយស បរិច្ចាគ​ចាប់ពី ២០,០០០,០០០ (​ម្ភៃ​លាន​) រៀល​/៥ ០០០ (​ប្រាំ​ពាន់​) ដុល្លារ​អាមេរិក ក្នុង​មួយឆ្នាំ ឬ (២) សមាជិក​គាំទ្រ បរិច្ចាគ​ចាប់ពី ៥ ០០០ (​ប្រាំ​ពាន់​) រៀល ក្នុង​មួយខែ​/៦០ ០០០ (​ហុកសិប​ពាន់ )​រៀល ក្នុង​មួយឆ្នាំ ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព​ក្នុង​ស្មារតី “​ខ្មែរ​ជួយ​ខ្មែរ​” តាមរយៈ​មធ្យោបាយ​បរិច្ចាគ​ដោយ​ឥតគិតថ្លៃ​សេវា​ជាមួយ​បណ្តា​ធនាគារ​ដៃគូរ​ដែល​រួមមាន​៖ ធនាគារ ABA, ធនាគារ ACLEDA, ធនាគារ Canadia, ធនាគារ Chip Mong, ធនាគារ ឯកទេស Wing និង ភ្នាក់ងារ True Money ឬ​តាមរយៈ​ការបរិច្ចាគ​ដោយផ្ទាល់​នៅ​លេខាធិការដ្ឋាន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ដែលមាន​ទីតាំងនៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឬ​តាមរយៈ​លេខ​ទូរ​សព្ទ័​៖ ០៦១ ៧០ ១១១១​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular