Home ព័ត៌មានជាតិ សង្គម ក្រៅពី​ចែក​ប្...

ក្រៅពី​ចែក​ប្រជាពលរដ្ឋ​ម៉ាស​ជិត​២​ម៉ឺន​ម៉ាស​របស់​សម្ដេច​តេ​ជោ បាន​ចែកជូន​ដល់​កងកម្លាំង​នគរបាល​ចំនួន​៣​អធិការដ្ឋាន ចូលរួម​ទប់​ស្គា​ត់​ការឆ្លង​ជំងឺ​កូ​វីដ​១៩

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ ដោយមាន​ការយកចិត្ត​ទុកដាក់​ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគ​បាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០២០ បាន​ចាត់តាំង​ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន​៣​នាក់ នាំយក​ម៉ាស​អំណោយ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រគល់ជូន​អធិការនគរបាល​ចំនួន​៣​មាន​អធិការដ្ឋាន​នគ​បាល​ខណ្ឌទួលគោក​, អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​អធិការដ្ឋាន​នគ​បាល​ខណ្ឌដង្កោ ក្នុងនោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុង លី ស្នងការរង បាន​នាំយក​ម៉ាស​ចំនួន ៦០០០​ម៉ាស យកមកចែក​ជូន​តាម​បណ្តាល​ប៉ុស្តិ៍​ទាំង​១០​និង​ផ្នែក​មួយចំនួន​ក្រោម​ចំណុះ​អធិការដ្ឋាន​នគ​បាល​ខណ្ឌទួលគោក​សំរាប់​ចែកជូន​ដល់​កងកម្លាំង​និង​ប្រជាពលរដ្ឋ ដើម្បី​បង្ការ​និង​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស​កូ​វីដ​១៩​។​

​នៅ​ព្រឹក​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២០ ដដែល​នេះ លោក​ឧត្ដមសេនីយ៍ទោ ហ៊ុន សុធី ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ បាន​យក​ម៉ាស់​ចំនួន​៦០០០​ម៉ាស ផ្ដល់ជូន​ដល់​លោក​វរសេនីយ៍ទោ ម៉ន វុ​ធី អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចែកជូន​ដល់​នាយប៉ុស្តិ៍​ទាំង​៧ និង​ផ្នែក​មួយចំនួនទៀត​ចំណុះឱ្យ​អធិការ​ខណ្ឌ ដើម្បី​ចូលរួម​ទប់ស្កាត់​ការពារ​ការរីក​រាលដាល​ឆ្លង​ជំងឺ​កូ​វីដ​១៩​។ ជាមួយគ្នានេះដែរ នៅ​ព្រឹក​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០២០ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ លួ រ៉ា​បូ បាន​នាំយក​ម៉ាស​ចំនួន​៦០០០​ម៉ាស ដើម្បី​ប្រគល់ជូន​អធិការដ្ឋាន​នគ​បាល​ខណ្ឌដង្កោ សំរាប់​ចែកជូន​ដល់​កងកម្លាំង និង​ប្រជាពលរដ្ឋ​ដើម្បី​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស​កូ​វីដ​១៩៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular