Home ព័ត៌មានជាតិ នយោបាយ សម្តេច​វិបុល​...

សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ និង​លោកជំទាវ បរិច្ចាគ​ថវិកា​២​ម៉ឺន​ដុល្លារ សម្រាប់​ទិញ​វ៉ាក់សាំង​កូ​វីដ​-១៩

ដោយ​: សុផល / ភ្នំពេញ​: សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង​លោកជំទាវ បាន​បរិច្ចាគ​ថវិកា​ចំនួន​២​ម៉ឺន​ដុល្លារ ជូន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ដើម្បី​ទិញ​វ៉ាក់សាំង​កូ​វីដ​-១៩ សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​។​

​ការចូលរួម​បរិច្ចាគ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ពី​ការត្រៀម​ថវិកា​ទិញ​វ៉ាក់សាំង​កូ​វីដ​-១៩ មកចាក់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ស្រប​ពេលដែល​ជំងឺ​កូ​វីដ​១៩ បាន​ឆ្លង​ចូលដល់​សហគមន៍​កម្ពុ​ជា​។​

​មកដល់ពេលនេះ សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ទទួលបាន​ថវិកា​ចំនួន​ប្រមាណ​ជាង ៣០​លាន​ដុល្លារ ហើយពី​សប្បុរសជន​ដែល​បាន​បរិច្ចាគ ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ទិញ​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular