ដោយ:មុនីរ័ត្ន/ភ្នំពេញ:ក្រសួងសុខាភិបាលសូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានី ភ្នំពេញទាំងអស់ជ្រាបថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះក្រសួងសុខាភិបាលបានរកឃើញអ្នកដែល បានធ្វើតេស្តវិជ្ជមានមេរោគកូវីដ–១៩ សុទ្ធតែធ្លាប់បានទៅហាងលក់ទំនិញ Zando ដែលមានអាសយដ្ឋានស្ថិត នៅផ្លូវត្រសក់ផ្អែម និងហាងលក់ទំនិញPEDRO ដែលមានអាសយដ្ឋានស្ថិតនៅផ្លូវព្រះសីហនុ រាជធានីភ្នំពេញ។
ដើម្បីចូលរួមទប់ស្កាត់នូវការរីករាលដាលមេរោគកូវីដ–១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកាឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ក្រសួងសុខាភិបាលស្នើបងប្អូនប្រជាពលរដ្ឋដែលបានទៅហាងលក់ទំនិញទាំងពីរ
ខាងលើ ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ សូមអញ្ជើញរួសរាន់មកធ្វើចត្តាឡីស័កនៅសណ្ឋាគារសុខាភ្នំពេញ ដោយរាល់ការចំណាយទាំងអស់ជាបន្ទុករបស់រាជរដ្ឋាភិបាល៕សរន