ប្រែសម្រួលៈវាសនា/ហ្សាការតា៖ក្រុមហ៊ុនឱសថរដ្ឋឥណ្ឌូនេស៊ីBio Farmaកាលពីថ្ងៃអង្គារបាននិយាយថា ទិន្នន័យបណ្តោះអាសន្នចេញពីការសាកល្បងវ៉ាក់សាំងផលិតដោយក្រុមហ៊ុនចិនSinovacបានបង្ហាញថា វាមានប្រសិទ្ធភាពដល់ទៅ៩៧ភាគរយ។
លោក អ៊ីវ៉ាន សេទីយ៉ាវ៉ាន អ្នកនាំពាក្យBio Farmaបាននិយាយនៅក្នុងសន្និសីទកាសែតមួយថា «ក្រុមសាកល្បងរបស់យើងបានរកឃើញថា វ៉ាក់សាំងនេះមានប្រសិទ្ធភាពការពារទល់នឹងកូវីដ១៩បាន៩៧ភាគរយ»។
គេមិនដឹងថាតើលទ្ធផលបណ្តោះអាសន្ននេះចេញមកពីការសាកពិសោធន៍ដំណាក់កាលចុងក្រោយឬយ៉ាងណាទេ តែអ្នកនាំពាក្យម្នាក់ទៀតរបស់Bio Farmaបាននិយាយថា ក្រុមហ៊ុននៅប្រមូលទិន្នន័យអំពីប្រសិទ្ធភាពរបស់វ៉ាក់សាំងនេះ មកពីការសាកល្បងដំណាក់កាលទី៣នៅឡើយ។
ពីមុនSinovacបានអះអាងថា មនុស្សពេញវ័យ៩៧ភាគរយដែលទទួលវ៉ាក់សាំងរបស់ខ្លួនតិចដូសក្នុងការសាកល្បងដំណាក់កាលទី១និងទី២ បង្ហាញាក់ភាពស៊ាំនឹងវីរុសក្រោយចាក់វ៉ាក់សាំងCoronaVac។
ចំណែកមជ្ឈមណ្ឌលជីវវេជ្ជសាស្ត្រនៃវិទ្យាស្ថានButantan Instituteរបស់ប្រេស៊ីល ដែលកំពុងសាកល្បងវ៉ាក់សាំងចិនក្នុងដំណាក់កាលទី៣នៅប្រេស៊ីល បានិយាយកាលពីសប្តាហ៍មុនថា Sinovacត្រូវរំពឹងថានឹងបង្ហាញលទ្ធផលមានប្រសិទ្ធភាពបន្ទាប់ពីការសាកល្បងនៅថ្ងៃ១៥ធ្នូខាងមុខ៕
ឥណ្ឌូនេស៊ីទទួលវ៉ាក់សាំងកូវីដ១៩ជាង១លានដូសពីក្រុមហ៊ុនចិនSinovac Biotech កាលពីថ្ងៃ៧ធ្នូ