Home ព័ត៌មានអន្តរជាតិ ថៃ​ប្រើ​ដ្រូ​...

ថៃ​ប្រើ​ដ្រូ​ន​ដើម្បី​ត្រួតពិនិត្យ​ចលនា​មនុស្ស​តាម​ព្រំដែន​របស់​ខ្លួន​ជាប់​មី​យ៉ាន់​ម៉ា នៅ​ពេល​អ្នក​នាំ​កូវី​ដ​ចូល​កាន់តែ​មាន​ចំនួន​កើន​

​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖​ថៃ​កំពុង​បង្កើន​ការ​ល្បាត​និង​ត្រួត​មើល​ចលនា​មនុស្ស​នៅ​តាម​ព្រំដែន​របស់​ខ្លួន​ជាប់​ប្រទេស​មី​យ៉ាន់​ម៉ា ដោយ​ប្រើ​យាន​ដ្រូ​ន​និង​កាម៉េរ៉ា​អ៊ុល​ត្រាវី​យូ​ឡេ បន្ទាប់ពី​រកឃើញ​​អ្នក​ផ្ទុ​កកូ​វីដ​១៩​កាន់តែ​ច្រើន​ចូលមក​ពី​ទីប្រជុំជន​មួយ​នៅ​មី​យ៉ាន់​ម៉ា​។​

​យ៉ាង​តិច​មាន​មនុស្ស​១៦​នាក់ ដែល​បាន​ឆ្លងដែន​ខុសច្បាប់​និង​គេចវេស​មិន​ធ្វើ​ចត្តា​ឡី​ស័ក​១៤​ថ្ងៃ ត្រូវ​បាន​ពិនិត្យឃើញ​វិជ្ជ​មានកូ​វីដ​១៩​ចាប់តាំងពី​ចុង​ខែ​វិច្ឆិកា​មក ហើយ​ការចម្លង​ក្នុងស្រុក​២​ត្រូវបាន​​តាម​រក​ឃើញ​ប្រភព​មក​ពី​មនុស្ស​មួយ​ក្រុម​មក​ពី​មី​យ៉ាន់​ម៉ា​។​

​នាយករដ្ឋមន្ត្រី​ថៃ​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា កាលពី​ថ្ងៃ​ចន្ទ​បាន​បញ្ជា​អោយ​ដាក់​លួស​បន្លា​ធ្វើ​ជារ​បាំង​នៅតាម​ព្រំដែន​ដែល​មាន​ច្រក​លួចលាក់​ច្រើន​នេះ ដើម្បី​រារាំង​ការ​ឆ្លងដែន​ខុសច្បាប់ និង​ទប់ស្កាត់​ហានិ​​ភ័យ​នៃ​ការចម្លង​វីរុស​។​

​កាលពី​ថ្ងៃ​អង្គារ​ទី​៨​ធ្នូ អ្នក​ផ្ទុ​កកូ​វីដ​១៩​ថ្មី​ចំនួន​៨​នាក់​ត្រូវបាន​រកឃើញ​នៅក្នុង​ខេត្ត​ជាប់​ព្រំដែន​ឈៀង​រ៉ៃ ដោយ​ពួកគេ​ទាំងអស់​សុទ្ធតែ​ទើប​វិល​មក​ពី​ទីប្រជុំជន​តាជី​ឡេក​របស់​មី​យ៉ាន់​ម៉ា ។​ចំនួនេះ​ធ្វើ​​អោយ​ចំនួន​អ្នក​មានកូ​វីដ​១៩​ដែល​ទើប​រកឃើញ​ថ្មីៗ​នៅ​តំបន់​ព្រំដែន​ជាប់​មី​យ៉ាន់​ម៉ា​នេះ​កើន​ដល់​២៣​នាក់ ទោះជា​យ៉ាងណា​រដ្ឋមន្ត្រី​សុខាភិបាល​ថៃ​អះអាងថា ស្ថានភាព​វីរុស​កូរ៉ូ​ណា​នៅ​ទីនោះ​ស្ថិតក្រោយ​​ការត្រួតត្រា​បាន​។​

​ព្រំដែន​ថៃ​-​មី​យ៉ាន់​ម៉ា ប្រវែង​២.៤១៤​គីឡូម៉ែត្រ ជាការ​ប្រឈម​មួយ​សំរាប់​អាជ្ញាធរ​ក្នុង​ការទប់ស្កាត់​ការ​លួច​ឆ្លងដែន​ខុសច្បាប់ ដោយសារ​តែ​ព្រំដែន​ត្រូវ​ឆ្លងកាត់​ព្រៃភ្នំ និង​តំបន់​គ្មាន​មនុស្ស​រស់​នៅ​ជាច្រើន​​កន្លែង​៕

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular