Home ព័ត៌មានជាតិ សង្គម ម៉ាស់​សម្ដេច​...

ម៉ាស់​សម្ដេច​តេ​ជោ បាន​ចែក​ដល់​ខ្នង​ផ្ទះ ក្នុង​ខណ្ឌទួលគោក ដើម្បី​ចូលរួម​ទប់ស្កាត់ ការឆ្លង​ជំងឺ​កូ​វីដ ១៩ ក្នុង​សហគម​ន៍​

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ កាលពី​យប់ ថ្ងៃទី​៨ ខែធ្នូ​នេះ លោក ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​ទួលគោក រួមជាមួយ​សហការី និងអាជ្ញាធរ​មូលដ្ឋាន បាន​បន្ត​នាំយក​ម៉ាស ដែលជា​អំណោយ​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន ចែកជូន​ដល់​អាជីវករ នៅ​ផ្សារ និង​ប្រជាពលរដ្ឋ ធ្វើដំណើរ​តាម​ដងផ្លូវ និង​ចែកជូន​ដល់​ប្រជាពលរដ្ឋ តាម​ខ្នង​ផ្ទះ ក្នុង​សហគមន៍​នានា គ្រប់​ច្រកល្ហក ទាំង​ផ្លូវ​តូច ផ្លូវធំតាម​ច្រក​ឌឿងហែម ។​ល​។ ហើយ​បាន​ណែ​នាំឱ្យ​ពួកគាត់ ចូលរួម​ក្នុងការ​ការពារ ខ្លួន និង​ដើម្បី​ចូលរួម​ទប់ស្កាត់ ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ដែល​បាន​រីក​រាលដាល ចូល​សហគមន៍ ។​

​កាលពី​ព្រឹក​ថ្ងៃ​ដដែល លោក​អភិបាល ក៏​ចុះ​ធ្វើ​សកម្មភាព ចុះ​ចែក​ម៉ាស ជូន​ប្រជាពលរដ្ឋ និង​អាជីវករ លក់ដូរ នៅក្នុង​ផ្សារ​មួយចំនួន ក្នុង​ខណ្ឌ ដើម្បី​ចូលរួម​ការពារ និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ដែល​បាន​រីក​រាលដាល ចូល​សហគមន៍ ក្នុង​ព្រឹត្តិការ​ណ៍សហគមន៍ ២៨ វិច្ឆិកា ៕/V​

ម៉ាស់​សម្ដេច​តេ​ជោ បាន​ចែក​ដល់​ខ្នង​ផ្ទះ ក្នុង​ខណ្ឌទួលគោក ដើម្បី​ចូលរួម​ទប់ស្កាត់ ការឆ្លង​ជំងឺ​កូ​វីដ ១៩ ក្នុង​សហគម​ន៍​

ម៉ាស់​សម្ដេច​តេ​ជោ បាន​ចែក​ដល់​ខ្នង​ផ្ទះ ក្នុង​ខណ្ឌទួលគោក ដើម្បី​ចូលរួម​ទប់ស្កាត់ ការឆ្លង​ជំងឺ​កូ​វីដ ១៩ ក្នុង​សហគម​ន៍​

ម៉ាស់​សម្ដេច​តេ​ជោ បាន​ចែក​ដល់​ខ្នង​ផ្ទះ ក្នុង​ខណ្ឌទួលគោក ដើម្បី​ចូលរួម​ទប់ស្កាត់ ការឆ្លង​ជំងឺ​កូ​វីដ ១៩ ក្នុង​សហគម​ន៍​

ម៉ាស់​សម្ដេច​តេ​ជោ បាន​ចែក​ដល់​ខ្នង​ផ្ទះ ក្នុង​ខណ្ឌទួលគោក ដើម្បី​ចូលរួម​ទប់ស្កាត់ ការឆ្លង​ជំងឺ​កូ​វីដ ១៩ ក្នុង​សហគម​ន៍​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular