Home ព័ត៌មានជាតិ សន្តិសុខ បើក​ម៉ូតូ​កង់...

បើក​ម៉ូតូ​កង់​បី​លឿន​​ធ្លាក់​ជង្ហុក​ក្រឡាប់​បណ្ដាល​ឲ្យ​បុរស​ម្នា​ក់បាក់ ក ស្លាប់​ភ្លាមៗ​

​ដោយៈ​ចាន់តូ,សម្បត្តិ​/​ភ្នំពេញៈបុរស​ម្នា​ក់បាន​បាក់ក​ស្លាប់​បន្ទាប់ពី​បើក​ម៉ូតូ​កង់​បី​លឿន​ធ្លាក់​ជង្ហុក​ក្រឡាប់​អូស​ជាច្រើន​ម៉ែត្រ​បណ្តាល​ឲ្យ​អ្នកបើក​បោក​ក្បាល​នឹង​ថ្នល់​ស្លាប់​ភ្លាមៗ​។​ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោងជាង​៨​យប់​ថ្ងៃទី​៨​ខែធ្នូ​ស្ថិត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ក្នុង​សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ ។​

​ជនរងគ្រោះ​ឈ្មោះ សុន ពិ​ឈី​ន អាយុ​៣៥​ឆ្នាំ មុខរប​រត់​ម៉ូតូ​កង់​បី​។​ស្នាក់នៅ​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វារ​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ខណ្ឌ​ចុះមក​វាស់វែង​រួច​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ឲ្យ​ក្រុមគ្រួសារ​ដឹក​យកទៅ​ស្រុកកំណើត​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​សរន​

បើក​ម៉ូតូ​កង់​បី​លឿន​ពេក​ធ្លាក់​ជង្ហុក​ក្រឡាប់​បណ្ដាល​ឲ្យ​បុរស​ម្នា​ក់បាក់ ក ស្លាប់​ភ្លាមៗ​

បើក​ម៉ូតូ​កង់​បី​លឿន​ពេក​ធ្លាក់​ជង្ហុក​ក្រឡាប់​បណ្ដាល​ឲ្យ​បុរស​ម្នា​ក់បាក់ ក ស្លាប់​ភ្លាមៗ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular