ដោយៈទេពកង្រី/កំពង់ឆ្នាំងៈ ស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានបរិច្ចាគថវិកាផ្ទាល់ខ្លួនសរុបចំនួន២៨៤០ដុល្លារដើម្បីចូលរួមចំណែកក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវីតជូនរាជរដ្ឋាភិបាលកម្ពុជា តាមរយៈឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
បន្ទាប់ពីសម្តេចតេជោនាយករដ្ឋមន្ត្រីបានប្រកាសទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩និងការអំពាវនាវរបស់ក្រសួងយុត្តិធម៌កាលពីរសៀលថ្ងៃទី៨ធ្នូម្សិលមិញ អយ្យការសាលាដំបូងខេត្តកំពង់ឆ្នាំង ដែលមានលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងបានធ្វើការផ្សព្វផ្សាយការអំពាវនាវបន្តដល់មន្ត្រីរាជការទាំងអស់។
ក្នុងចំនួនថវិកានេះលោក អ៊ិត សុធា បានបរិច្ចាគចំនួន ១០០០ ដុល្លារ៕សរន