ដោយៈ បាយ័ន / សៀមរាបៈ រថយន្តធំ បានបុកម៉ូតូ បណ្តាលឱ្យអ្នកបើកម៉ូតូ សន្លប់បាត់ស្មារតី ហើយអ្នកបើករថយន្ត បានចុះរត់គេចខ្លួនបាត់។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ៨ យប់ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ នៅលើកំណាត់ ផ្លូវជាតិលេខ៦ ស្ថិតនៅក្នុងភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ។
សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើង ដោយរថយន្តម៉ាក HINO ពណ៌ខៀវ ចំណុះ១៥តោន ពាក់ផ្លាកលេខ ព្រះសីហនុ 3A0791 បើកបរពីខាងកើតទៅខាងលិច ហើយមកដល់ចំណុចកើតហេតុ បានបុកពីក្រោយ ម៉ូតូម៉ាក HONDA.C125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៤ ពាក់ផ្លាកលេខ បន្ទាយមានជ័យ1J22.12.បើកបរដោយបុរសម្នាក់ (មិនទាន់ស្គាល់ឈ្មោះ និងអត្តសញ្ញាណ) បណ្ដាលឱ្យរងរបួសធ្ងន់ ហើយសន្លប់បាត់ស្មារតី ហើយបានត្រូវគេ បញ្ចូនទៅគ្លីនិកស៊ឹងរិទ្ឋីរ៉េត សៀមរាប ។ ចំណែកអ្នកបើកឡាន ក្រោយកើតហេតុ បានចុះរត់គេចខ្លួនបាត់។
សមត្ថកិច្ចនគរបាលចរាចរណ៍ ស្រុកប្រាសាទបាគង បានបញ្ជាក់ថាៈ មូលហេតុខាងលើ បណ្តាលមកពីរថយន្ត បត់ឆ្លងផ្លូវ ខ្វះការប្រុងប្រយ័ត្ន។ រថយន្ត និងម៉ូតូ រក្សាទុក នៅអធិការដ្ឋាននគបាលស្រុក រង់ចាំដោះស្រាយ នៅពេលក្រោយ៕/V
ឡានធំ បុកម៉ូតូ អ្នកបើកម៉ូតូ សន្លប់បាត់ស្មារតី អ្នកបើកឡាន រត់បាត់
ឡានធំ បុកម៉ូតូ អ្នកបើកម៉ូតូ សន្លប់បាត់ស្មារតី អ្នកបើកឡាន រត់បាត់
ឡានធំ បុកម៉ូតូ អ្នកបើកម៉ូតូ សន្លប់បាត់ស្មារតី អ្នកបើកឡាន រត់បាត់
ឡានធំ បុកម៉ូតូ អ្នកបើកម៉ូតូ សន្លប់បាត់ស្មារតី អ្នកបើកឡាន រត់បាត់