ដោយៈបូព៌ព្រឹក្ស/ភ្នំពេញៈនៅព្រឹកថ្ងៃទី៩ខែធ្នូនេះក្រសួងសុខាភិបាលបានប្រកាសព័ត៌ពីការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៤នាក់ថែមទៀត ដែលជាបុគ្គលិករបស់ហាង Pedro និងជាអ្នកចូលហាង Zando (បឹងកេងកង) និង Pedro (ផ្លូវព្រះសីហនុ)។តួលេខថ្មីនេះបានធ្វើឲ្យចំនួនអ្នកឆ្លងពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» កើនដល់៣៨នាក់។ថ្ងៃនេះក៏មិនមានអ្នកជាសះស្បើយដែរ។
សេចក្តីប្រកាសបញ្ជាក់ថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី៩ ខែធ្នូនេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៣៥៤នាក់ ក្នុងនោះអ្នកព្យាបាល ជាសះស្បើយចំនួន៣០៧នាក់ និងអ្នកកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យចំនួន៤៧នាក់។
ការរកឃើញករណីឆ្លងក្នុងសហគមន៍បួននាក់ទៀត (សរុប ៣៨នាក់)ក្នុងនោះ ឈ្មោះ អិត កុម៉ាល នៅបឹងកេងកង, ឈ្មោះ សន សាន់បញ្ញារិទ្ធ បុគ្គលិកហាង Pedro ,ឈ្មោះ ឡុង សុខនី បុគ្គលិកហាង Pedroនិងឈ្មោះ ទៅ គឹមហុក នៅបឹងទំពុន រាជធានីភ្នំពេញ។
សូមអានសេចក្តីប្រកាស