ក្រុមការងារ ចុះ​ពិនិត្យ​ការអនុវត្ត គម្រោង​សមិទ្ធផល ពី​ប្រឡាយ​អា​ចាំង ក្នុងស្រុក​បរិបូ​ណ៍​

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ អភិបាលរង​ខេត្តកំពង់ឆ្នាំង លោក អម​សុភា បាន​ដឹកនាំ​ក្រុមការងារ នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧុ​តុ​និយម ខេត្តកំពង់ឆ្នាំង​រួម​នឹង​អាជ្ញាធ​ស្រុក បាន​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត គម្រោង​សមិទ្ធផល ពី​ប្រឡាយ​អា​ចាំង និង​ការដាំ​បន្លែ​សុវត្ថិភាព ចិញ្ចឹមសត្វ របស់​កសិករ ក្នុងស្រុក​បរិបូ​ណ៍ នៅ​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២០ នៅ​ភូមិ​ល្បើក ឃុំ​ខុន​រ៉ង និង​ភូមិ​ជាង​ហ្លួង ឃុំ​ពពេល ស្រុក​បរិបូ​ណ៍ ខេត្តកំពង់ឆ្នាំង ។​

​បើ​យោងតាម​ការចុះ​សង្កេត​ផ្ទាល់ ដល់ទី​តាំង លោក អម សុភា និង​មន្ត្រី​ក្រុមការងារ ពិនិត្យឃើញថា កសិករ​បណ្តុំ​បន្លែ ដែល​បាន​ដាំ​ដំណាំ មាន ស្ពៃក្រញាញ់ ត្រប់ សណ្តែក​គួ ល្ពៅ ពោត​បារាំង ត្រសក់ និង​ពោត​ហូប​ផ្លែ ព្រមទាំង​មានការ​ចិញ្ចឹមសត្វ ថែមទៀត ។​

កសិករ​បណ្តុំ​បន្លែ ឈ្មោះ ភាព បានលើកឡើង​ថាៈ ការដាំ​ដំណាំ​បន្លែ​នេះ បាន​ប្រមាណ​ជា ១​ខែ​ហើយ និង​បាន​ប្រមូល​ផល ស​ណ្តែ​គូ ១​គីឡូ ថ្លៃ ៥.០០០ រៀល​. ត្រសក់​តម្លៃ ១​គីឡូក្រាម ២.០០០ ទៅ ២.៥០០ រៀល​. ពោត​បារាំង ១​គីឡូក្រាម ថ្លៃ ៥.០០០ រៀល និង​ពោត ១០ ផ្លែ ថ្លៃ ៧.០០០ ទៅ ១០.០០០ រៀល ដោយឡែក បន្លែ​ត្រប់ មិនទាន់​ត្រូវបាន​ប្រមូល​ផល​នោះទេ​។ ប្អូនស្រី បានបញ្ជាក់​ថាៈ ការដែល​ចេះ​ដាំ​នេះ ប្អូនស្រី បាន​ទៅ​រៀន​នៅ​មន្ទីរ​កសិកម្ម ពី​បច្ចេកទេស​ដាំ​បន្លែ​នេះ ។ ប្អូនស្រី បាន​អះអាងថា នឹង​បង្កើន​បន្ថែមទៀត ដើម្បី​បង្កើន​ជីវភាព រស់នៅ​។

​កសិករ​ចិញ្ចឹម​មាន់​លក់ នៅលើ​ទីផ្សារ ឈ្មោះ សុវិចិត្រ បានអោយដឹងថាៈ ប្អូន​បានចាប់ផ្តើម​ចិញ្ចឹម​ជាថ្មី​ម្តងទៀត រយៈពេល​៣ ខែ មកនេះ ដាក់​មេមាន់ ២០០ ក្បាល ហើយ​ក្នុង ១​ខែ គាត់​បាន​ផលិត​ភ្ញាស់​កូន​មាន់ ១.៨០០ កូន ហើយ​លក់​ចេញ​ទៅវិញ តាម​អាយុកាល​របស់​កូន​មាន់ មាន​១​ក្បាល ៣.៥០០ រៀល ៤.០០០ រៀល ទៅ ៤.៥០០ រៀល ដោយបាន​ចាក់​វ៉ាក់សាំង​រាល់ ហើយ​ពង ១​ថ្ងៃ រើស​បាន ៦០ ពង ប្អូន​បានបង្ហាញ​ទូ​ភ្ញាស់​កូន​មាន់​។​

​ប្អូនប្រុស បាន​អោយដឹងទៀតថាៈ ដោយមាន​ការណែនាំ ពី​បច្ចេកទេស ក្នុងការ​ចិញ្ចឹម​មាន់ ងាយស្រួល ដែល​ធ្វើអោយ គ្រួសារ​របស់​ប្អូន មាន​ជីវភាព​ល្អប្រសើរ នៅពេល​ខាងមុខនេះ ប្អូន​មានបំណង​ពង្រីក មុខរបរ​ចិញ្ចឹម​មាន់​បន្ថែមទៀត ដោយ​ផលិត​ខ្លួនឯង លក់​នៅក្នុង​ស្រុក គ្រា​ដែលមាន​ការរីក​រាលដាល​ជ​ជំងឺ​កូ​វិដ ១៩ នេះ​។​

​ក្រុមការងារ បាន​បន្ត​ចុះទៅពិនិត្យ​ការធ្វើ​ស្រែប្រាំង របស់​កសិក​ផលិត​ស្រូវ​ក្រអូប ដោយបាន​អូស​យក​ទឹក ពី​ប្រឡាយ​អា​ចាំង មក​ស្រោចស្រប​ស្រូវ​របស់គាត់​។ ក្នុងនោះ លោក អម សុភា បាន​ថ្លែង​អំ​គុណ ដល់​ប្រជាកសិករ ដែល​ប្រឹងប្រែង​ដាំ ដំណាំ​បន្លែ​គ្រប់​ប្រភេទ និង​ចិញ្ចឹម​មាន់ និង​ការដាំ​ស្រូវ ដើម្បី​ផ្គត់​ផ្គង នៅលើ​ទីផ្សារ ដែល​ធ្វើអោយ​ជីវភាព​រស់នៅ របស់​បងប្អូន មានការ​រីកចម្រើន និង​ធូរធា​ដូច​ពេលនេះ ។​

​លោក​អភិបាលរង ខេត្តកំពង់ឆ្នាំង រូបនេះ ក៏បាន​ជំរុញ​ដល់​កសិករ​ដាំ​បន្លែ ដាំ​ស្រូវ ក៏ដូចជា​កសិករ​ចិញ្ចឹម​មាន់ ត្រូវ​បង្កើន​ការដាំដុះ និង​ការចិញ្ចឹម​បន្ថែមទៀត ដើម្បី​បំពេញតម្រូវការ​នៅលើ​ទីផ្សារ ហើយ​ការដាំដុះ និង​ការចិញ្ចឹម គឺ​ត្រូវ​រក្សា​ឲ្យ​បាន​នូវ​បច្ចេកទេស របស់​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក៏ដូចជា​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្ត ដើម្បី​ឲ្យ​ទិន្នផល និង​ការចិញ្ចឹម ទទួលបាន​ទិន្នផល​ខ្ពស់ សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ ដែល​ជំងឺ​កូ​វីដ ១៩ កំពុង​តែមាន​ការរីក​រាលដាល​ជាស​កល ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច និង​ជីវភាព​រស់នៅរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ ក្នុងនោះ ត្រូវអនុវត្ត​ឲ្យ​បាន​តាម​ការណែនាំ របស់​ក្រសួងសុខាភិបាល ត្រូវការពារ​ទប់ស្កាត់​ជាប្រចាំ ដោយ​ប្រើ​សាប៊ូ​.​អាកុល ឬ ជែ​ល ពិសេស​ត្រូវ​ពាក់​ម៉ាស់ ផងដែរ ៕/V​

ក្រុមការងារ ចុះ​ពិនិត្យ​ការអនុវត្ត គម្រោង​សមិទ្ធផល ពី​ប្រឡាយ​អា​ចាំង ក្នុងស្រុក​បរិបូ​ណ៍​

ក្រុមការងារ ចុះ​ពិនិត្យ​ការអនុវត្ត គម្រោង​សមិទ្ធផល ពី​ប្រឡាយ​អា​ចាំង ក្នុងស្រុក​បរិបូ​ណ៍​

ក្រុមការងារ ចុះ​ពិនិត្យ​ការអនុវត្ត គម្រោង​សមិទ្ធផល ពី​ប្រឡាយ​អា​ចាំង ក្នុងស្រុក​បរិបូ​ណ៍​

ក្រុមការងារ ចុះ​ពិនិត្យ​ការអនុវត្ត គម្រោង​សមិទ្ធផល ពី​ប្រឡាយ​អា​ចាំង ក្នុងស្រុក​បរិបូ​ណ៍​

ក្រុមការងារ ចុះ​ពិនិត្យ​ការអនុវត្ត គម្រោង​សមិទ្ធផល ពី​ប្រឡាយ​អា​ចាំង ក្នុងស្រុក​បរិបូ​ណ៍​ ក្រុមការងារ ចុះ​ពិនិត្យ​ការអនុវត្ត គម្រោង​សមិទ្ធផល ពី​ប្រឡាយ​អា​ចាំង ក្នុងស្រុក​បរិបូ​ណ៍​

ក្រុមការងារ ចុះ​ពិនិត្យ​ការអនុវត្ត គម្រោង​សមិទ្ធផល ពី​ប្រឡាយ​អា​ចាំង ក្នុងស្រុក​បរិបូ​ណ៍​

ក្រុមការងារ ចុះ​ពិនិត្យ​ការអនុវត្ត គម្រោង​សមិទ្ធផល ពី​ប្រឡាយ​អា​ចាំង ក្នុងស្រុក​បរិបូ​ណ៍​

ក្រុមការងារ ចុះ​ពិនិត្យ​ការអនុវត្ត គម្រោង​សមិទ្ធផល ពី​ប្រឡាយ​អា​ចាំង ក្នុងស្រុក​បរិបូ​ណ៍​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular