Home ព័ត៌មានអន្តរជាតិ ភ្នំ​អេ​វើ​រ៉...

ភ្នំ​អេ​វើ​រ៉េស​កើន​កម្ពស់​៨៦​សង់ទីម៉ែត្រ ខណៈ​ចិន​និង​នេ​ប៉ាល់​ឯកភាពគ្នា​លើ​កម្ពស់​ថ្មី​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ចិន​និង​នេ​ប៉ាល់​កាលពី​ថ្ងៃ​អង្គារ​ទី​៨​ធ្នូ​បាន​ប្រកាស​រួមគ្នា​នូវ​កម្ពស់​ថ្មី​សម្រាប់​ភ្នំ​អេ​វើ​រ៉េស​នៅ​តំបន់​ភ្នំ​ហេម​ពាន្ត​ដោយ​បញ្ចប់​ភាព​មិន​ចុះសម្រុង​គ្នា​រយៈពេល​មួយ​ទសវត្សរ៍​​រវាង​ប្រទេស​ទាំង​ពីរ​។​

​ភ្នំ​ខ្ពស់បំផុត​នៅលើ​ពិភពលោក​ឥឡូវ​នេះ​មាន​កម្ពស់ ៨.៨៤៨,៨៦ ម៉ែត្រ ពោលគឺ​ខ្ពស់ជាង​ការ​វាស់​ពី​មុន​របស់នេ​ប៉ាល់​តិចតួច​និង​មានក​ម្ព​ស់​ប្រហែល ៤ ម៉ែត្រ​ខ្ពស់​ជាង​កម្ពស់​វា​ស់​ដោយ​ចិន​។​

​នេ​ប៉ាល់​បាន​វាស់កម្ពស់​ភ្នំ​អេ​វើ​រ៉េស​ស្មើនឹង ៨.៨៤៨ ម៉ែត្រ ខណៈ​ចិនដា​ក់វា​នៅ​កម្ពស់ ៨.៨៤៤,៤៣ ម៉ែត្រ​។​

​ភាពខុសគ្នា​នេះ​គឺ​ដោយសារតែ​ចិន​វាស់​ត្រឹម​គល់​ថ្ម​នៅលើ​កំពូលភ្នំ​ហើយ​មិន​វាស់​ដល់​ព្រិល​និង​ទឹកកក​ដែល​គ្របពីលើ​កំពូលភ្នំ​។​

​កម្ពស់​ថ្មី​នេះ​ត្រូវបាន​ឯកភាព​គ្នា​បន្ទាប់ពី​ប្រទេស​ទាំង​ពីរ​បាន​បញ្ជូន​អ្នក​អង្កេត​ពី​ភាគី​ទាំងសងខាង​ទៅកាន់​ភ្នំ​នេះ​ក្នុង​ឆ្នាំ​២០១៩​និង​២០២០​។​

​រដ្ឋមន្ត្រីការបរទេស​នេ​ប៉ាល់​លោក ប្រា​ឌី​ប កុមារ ហ្គាយ​យ៉ាវ៉ាល់ បាន​និយាយ​ក្នុងពេល​ប្រកាស​ការឯកភាព​ថ្មី​នេះ​តាម​វីដេអូ​ជាមួយ​សម​ភាគី​ចិន លោក​វ៉ាង យី យ៉ាង​ដូច្នេះ​ថា​”​ភ្នំ​អេ​វើ​រ៉េស​គឺជា​និមិត្តរូប​​អមតៈ​…​នៃ​មិត្តភាព​រវាងនេប៉ាល់​និងចិន​”​។​

​រដ្ឋមន្ត្រី​ទាំង​ពីរ​បាន​ចុច​ប៊ូ​តុង​ដំណាលគ្នា​អំឡុង​សន្និសីទ​តាម​វីដេអូ ហើយ​កម្ពស់​ថ្មី​របស់​ភ្នំ​ក៏​បាន​លេចឡើង​នៅ​លើ​ផ្ទៃ​អេក្រង់​ដ៏​ធំ​៕

​ចិន​និង​នេ​ប៉ាល់​ឯកភាពគ្នា​លើ​កម្ពស់​ភ្នំ​អេ​វើ​រ៉េស ដោយ​ឥឡូវ​មាន​កម្ពស់​ផ្លូវការ ៨.៨៤៨,៨៦ ម៉ែត្រ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular