ដោយៈគ្រញូង/បាត់ដំបងៈ លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរហែលទឹកបានឲ្យដឹងថាការសាងសង់មណ្ឌលកីឡាហែលទឹកនៅក្នុងបរិវេណសាកលវិទ្យាល័យបាត់ដំបងដំបងអាចបញ្ចប់មុនផែនការកំណត់។
លោក អគ្គលេខាធិការសហព័ន្ធខ្មែរហែលទឹកបានបន្តថាតាម ផែនការសាងសង់ត្រូវប្រើរយៈពេល២៤ខែ២ ឆ្នាំ ប៉ុន្តែជាក់ស្តែងក្រុមហ៊ុនសាងសង់ បានប្រាប់ថាការសាងសង់អាចបញ្ចប់នៅចន្លោះខែកុម្ភៈ ឆ្នាំ ២០២១ ខាងមុខនេះ ។
លោកអគ្គលេខាធិការបានប្រាប់ថាប់ថា ការសាងសង់មណ្ឌលកីឡាហែលទឹកនៅខេត្ត បាត់ដំបងនេះជាផែនការមេរបស់សហព័ន្ធកីឡាខ្មែរហែលទឹកក្នុងការអភិវឌ្ឍ និង បណ្តុះបណ្តាលកីឡាករ-កីឡាការិនីឈុតធំនិងថ្នាល ដើម្បីត្រៀមចូលរួមប្រកួតព្រឹត្តិការណ៍ កីឡាថ្នាក់ខេត្តថ្នាក់ជាតិ និង ការប្រកួតកីឡា SEA GAMES 2023 នាពេលខាងមុខនេះ។
គួរបញ្ជាក់ថាមណ្ឌលកីឡាហែលទឹកខេត្តបាត់ដំបង សាងសង់លើផ្ទៃដីទំហំ១១២ម៉ែត្រ គុណ ៦៥ម៉ែត្រ ប្រើរយះពេលសាងសង់២ឆ្នាំ។ ក្រុមហ៊ុនសាងសង់ និង សហព័ន្ធខ្មែរកីឡាហែលទឹក គ្រោងប្រើថវិកាប្រមាណ២លានដុល្លារអាមេរិកសម្រាប់គម្រោង នេះ ។ អាងហែលទឹកនេះ សាងសង់ឡើងតាមស្តង់អន្តរជាតិ ដែលមានទំហំបណ្តោយ២៥ម៉ែត្រ ទទឹង២០ម៉ែត្រ ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចក្រឡា ហោមដើម្បី អាចឲ្យកីឡាករ-កីឡាការិនីទាំងជាតិនិងអន្តរជាតិ ក៏ដូចជា មហាជនទូទៅក្នុងខេត្តបាត់ដំបងធ្វើការហ្វឹកហាត់កីឡាហែលទឹកឲ្យស្ទាត់ជំនាញ៕