Home ព័ត៌មានជាតិ លោហធាតុ​ធ្ងន់...

លោហធាតុ​ធ្ងន់​ត្រូវបាន​រកឃើញ​ក្នុងការ​ប្រមាញ់​ប្រភព​នៃ​ជំងឺ​អាថ៌កំបាំង​នៅ​ឥណ្ឌា​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​បាង​ហ្គាឡ័​រ ៖ ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​៨​ធ្នូ​ថា ដាន​នៃ​លោហធាតុ​ធ្ងន់​ដូចជា​សំណ​និង​នី​កែ​ល​ត្រូវបាន​រកឃើញ​នៅក្នុង​សំណាក​ដែល​យក​ពី​មនុស្ស ៥៥០ នាក់​ដែល​រងគ្រោះ​ដោយ​ជំងឺ​អាថ៌កំបាំង​នៅក្នុង​ទីក្រុង​មួយ​នៅ​ភាគខាងត្បូង​ប្រទេស​ឥណ្ឌា កន្លែង​ដែល​ជនរងគ្រោះ​ខ្លះ​បាន​ដួល​តាម​ដងផ្លូវ​។​

​រដ្ឋាភិបាល​បាន​ប្រញាប់​បញ្ជូន​អ្នកជំនាញ​វេជ្ជសាស្ត្រ​ទៅ​កាន់​ទី​ក្រុងអេលូរូ​ក្នុងរ​ដ្ឋ​អាន់ដ្រា ប្រា​ដេស​ដើម្បី​ស៊ើបអង្កេត​ជំងឺ​នេះ ដែល​បាន​លេចឡើង​ដំបូង​កាលពី​ថ្ងៃ​សៅរ៍​។​

​បុរស​ម្នាក់​បាន​ស្លាប់​បន្ទាប់ពី​បង្ហាញ​រោគសញ្ញា​នៃ​ការ​ប្រកាច់ ក្អួតចង្អោរ និង​ឈឺចាប់​រ៉ាំរ៉ៃ​។​

​ឥណ្ឌា​កំពុង​ជាប់ផុង​ជាមួយ​វីរុស​កូរ៉ូណា​រួចទៅហើយ ដោយ​មាន​ករណី​ឆ្លង​ខ្ពស់​បំផុត​ទី ២ នៅលើ​ពិភពលោក ដែល​រំពឹង​កើន​ដល់ ១០ លាន​នាក់​ឆាប់ៗ​។ ជំងឺ​នេះ​បាន​បន្ថែម​ការបារម្ភ​នៅក្នុង​តំបន់​។​

​មន្ត្រី​មន្ទីរពេទ្យ​បាន​និយាយថា​មនុស្ស ៥៥៥ នាក់​ត្រូវបាន​ព្យាបាល​ចាប់តាំងពី​ថ្ងៃ​សៅរ៍ ក្នុងនោះ​មាន​ប្រហែល ៨០ នាក់​កាលពី​ថ្ងៃ​អង្គារ (៨ ធ្នូ​) ។ មន្ទីរពេទ្យ​មួយ​បាន​លៃ​ទុក​គ្រែ​ចំនួន ១០០​សម្រាប់​​ជនរងគ្រោះ​ប៉ុន្តែ​ភាគច្រើន​ត្រូវបាន​បញ្ជូន​ទៅ​ផ្ទះ​វិញ​។​

​លោក​អា​វី ម៉ូ​ហាន ប្រធាន​មន្ទីរពេទ្យ​រដ្ឋបាល​ក្រុងអេលូរូ បាន​និយាយថា សំណាក​ដែល​យក​ពី​មនុស្ស ១០ នាក់ បាន​បង្ហាញ​ពី​កម្រិត​ខ្ពស់​នៃ​សំណ​និង​នី​កែ​ល​នៅក្នុង​ឈាម​របស់​ពួកគេ​។​

​អាជ្ញាធរ​រដ្ឋ​បាន​បញ្ជា​ឱ្យ​ស៊ើបអង្កេត​ប្រភព​លោហធាតុ​នេះ និង​របៀប​ដែល​វា​រាលដាល​។

​ប៉ុន្តែ​លោក​ម៉ូ​ហាន​បាន​បន្ថែមថា សំណាក​នេះ​មាន​ទំហំ​តូច​ណាស់​មិន​អាច​ប្រា​ដក​ថា សំណ​និង​នី​កែ​ល​ពិតជា​បាន​បង្ក​ជំងឺ​ដែល​រាលដាល​ក្នុង​ទីក្រុង​ដែល​មាន​ប្រជាជន​២០​ម៉ឺន​នាក់​នេះ​ទេ​។

​ពុំ​មាន​រោងចក្រ​គីមី​ធំៗ​នៅក្នុង​តំបន់​ទេ ហើយ​ការ​ធ្វើ​តេស្ត​ទូលំទូលាយ​លើ​ការផ្គត់ផ្គង់​ទឹក​និង​សូម្បី​ទឹកដោះគោ​ក្នុង​ទីក្រុង​ក៏​ត្រូវ​ធ្វើ​តេស្ត​ដែរ​។

​អ្នកជំនាញ​មកពី​បណ្តា​វិទ្យាស្ថាន​វេជ្ជសាស្ត្រ​ជាតិ​ក៏​កំពុង​ប្រមូល​សំណាក​ពី​ប្រេង​ដែល​អាច​ទទួល​ទាន​បាន អង្ករ និង​ទឹកនោម​សម្រាប់​ធ្វើ​វិភាគ​ផងដែរ​។​

​ក្រុម​មន្ត្រី​ក្រុង​ខ្លះ​សង្ស័យ​មកពី​ជាតិគីមី​ប្រើ​លើ​ដំណាំ​៕

​មនុស្ស ៥៥០ នាក់​ធ្លាក់ខ្លួន​ឈឺ​ជំងឺ​អាថ៌កំបាំង​នៅក្នុង​ទីក្រុង​មួយ​នៅ​ភាគខាងត្បូង​ប្រទេស​ឥណ្ឌា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular