Home ព័ត៌មានជាតិ នយោបាយ មកដល់ពេលនេះ​រ...

មកដល់ពេលនេះ​រាជរដ្ឋាភិបាល​បានទទួល​ថវិកា​ជាង​៣០​លាន​ដុល្លារ​ពី​សប្បុរសជន​សម្រាប់ទិញ​វ៉ាក់សាំង​

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំពេញៈសម្តេច​អ​គគ្គ​មហា​សេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានបញ្ជាក់​នៅ​ព្រឹក​ថ្ងៃទី​៩​ខែធ្នូ​នេះ​ថា​មកដល់ពេលនេះ​ថវិកា​ដែល​សប្បុរសជន​ចូល​តាមតិច​តាមច្រើន​តាម​សទ្ធា​ជ្រះថ្លា​មាន​ប្រមាណ​ជាង​៣០​លាន​ដុល្លារ​។​ថវិកា​នេះ​ជាការ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​សម្រាប់​ប្រើប្រាស់​ក្នុង​ការទិញ​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩​។​

​សម្តេច​តេ​ជោ​បានបញ្ជាក់​នៅក្នុង​ផេ​ក​ផ្លូវការ​នេះ​ទៀតថា​ដោយមាន​សំណូមពរ​ពី​ប្រជាជន​យើង សម្តេច​សុំ​បន្ថែម​គណនី​៤​ទៀត​។​គឺ​មួយ​.​ធនាគារ​អេស៊ីលីដា​, ពីរ​-​ភ្នាក់ងារ​វី​ង (Wing), បី​-​ធនាគារ​វ​ឌ្ឍ​នះ​និង បួន​-​ធនាគារ​កាណាឌីយ៉ា ដែល​អាច​ផ្ទេរ​ជា​ប្រាក់រៀល​និង​ប្រាក់​ដុល្លារ ដោយ​មិនមាន​ការបង់​សេវា​។ សម្រាប់​វី​ង ( Wing) គណនី​ប្រាក់រៀល​គឺ 9992, ប្រាក់​ដុល្លារ​គឺ 9991​។ ចំពោះ​អេស៊ីលីដា គណនី​ប្រាក់រៀល​គឺ 00010556999989, ប្រាក់​ដុល្លារ​គឺ 00010556999999​។ ចំពោះ​ធនាគារ​វ​ឌ្ឍ​នះ គណនី​ប្រាក់រៀល​គឺ 050.01.66.099999.7, ប្រាក់​ដុល្លារ​គឺ 050.02.66.009999.7​។ ចំពោះ​ធនាគារ​កាណាឌីយ៉ា គណនី​ប្រាក់រៀល​គឺ 0010005261568, ប្រាក់​ដុល្លារ​គឺ 0010005261557​។

​សម្តេច​បាន​បន្ថែមថា​សូម​ជនរួមជាតិ​យើង​ដែល​ចង់​ចូលរួម​ផ្ញើ​ប្រាក់​តាមរយៈ​លេខ​គណនី​ខាងលើនេះ​ដើម្បី​ចូលរួម​ទិញ​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩​ដែល​សម្តេច​មានបំណង​ចាក់​ជូន​ប្រជាជន​ឱ្យបាន​១០​លាន​នាក់​ដែល​ត្រូវការ​វ៉ាក់សាំង​រហូត​២០​លាន​ដូ​ស​និង​តម្រូវការ​ចំពោះមុខ​នា​ដំណាក់កាល​ទីមួយ​ចំនួន​១​លាន​ដូ​ស​សម្រាប់​ចាក់​ជូន​៥០​ម៉ឺន​នាក់​ដែល​កំពុង​បំពេញការងារ​នៅ​កន្លែង​ដែលមាន​ហានិភ័យ​និង​កំពុងមាន​ហានិភ័យ​ដែល​អាទិភាព​ផ្តល់ជូន​គ្រូពេទ្យ​,​គ្រូបង្រៀន​,​កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​,​នគរបាល​យុត្តិធម៌​គ្រប់​ប្រភេទ​រហូតដល់​កម្មករ​បោស​សំរាម​សំអាត​ទីក្រុង​ទីប្រជុំជន​។​ល​។​ដែល​ត្រូវ​ទទួលបាន​នៅ​ដំណាក់កាល​ទីមួយ​នេះ​។​
​សម្តេច​ជឿជាក់ថា​កម្ពុជា​យើង​ពិតជា​អាចធ្វើ​បាន​ក្នុង​ស្មារតី​សាមគ្គី​និង​ការចូលរួម​ដូច​សព្វថ្ងៃនេះ​៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular