ដោយៈប.ខុន/ភ្នំពេញៈចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយម បានប្រាប់រស្មីកម្ពុជានៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ ថា ទំនប់អាងទឹកចម្ការតែគិរីរម្យទី១ ដែលបាក់ដោយសារជំនន់ ទឹកភ្លៀង កាលពីពាក់កណ្តាលខែតុលា ឆ្នាំ២០២០ ពេលនេះកំពុងត្រូវបានសាងសង់ឡើងវិញសម្រេចបានលទ្ធផលប្រមាណជា ៤០ ភាគរយនៃគម្រោងហើយ។
អ្នកនាំពាក្យក្រសួងជំនាញខាងលើនិយាយឱ្យដឹងទៀតថា អាងទឹកចម្ការតែ ទី១ ពេលនេះមិនមាននៅសល់ទឹកទេ តែវាមានប្រភពទឹកចេញ (ប៉ុនទំហំទុយោ២ តឹក ពេញ) អាចសន្សំឱ្យអាងនេះមានទឹកឡើងវិញបានក្រោយពេលសាងសង់រួច។ តែអាងទី២ និងអាងទី៣ នៅផ្នែកខាងលើនៃអាងទី១មានទឹកពេញស្មើ ប្រមាណជា ១០លានម៉ែត្រគូប អាចទម្លាក់មកយកទៅប្រើប្រាស់នៅផ្នែកខាងក្រោមបាន នៅ ពេលទំនប់អាងទី១បានធ្វើរួច។
សូមរំលឹកឱ្យដឹងថា ទំនប់អាងទឹកចម្ការតែនៅគីរីរម្យ បានសាងសង់រួចរាល់ជា ស្ថាពរកាលពីចុឆ្នាំ២០១៩ ដោយមានសមត្ថភាពរក្សាទឹកទុកបានច្រើនជាងមុន១០ដង បន្ទាប់ពីបានលើកបន្ថែមកម្ពស់តួទំនប់ដល់១២ម៉ែត្រ ធ្វើឱ្យតំបន់នផ្នែក ក្រោមអាងមានទឹកគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ និងបង្កើតបាននូវទិដ្ឋភាព បម្រើ ដល់វិស័យទេសចរណ៍ទៀតផង។ ទេសភាពស្អាតទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងខ្លាំង ចាប់តាំងពីក្រោយពេលបានជួសជុលរួចមក។
លោកចាន់យុត្ថាបាននិយាយរំលឹកពីប្រវត្តិនៃទំនប់ចម្ការតែគីរីរម្យ ដែលបា ន កសាងឡើងនៅក្នុងសម័យសង្គមរាស្ត្រនិយម ដើម្បីយកទឹកប្រើប្រាស់នៅតំបន់ ចំការតែក្នុងបរិមាណប្រហែល១លានម៉ែត្រគូប ។ ដោយទំនប់អាងចាស់ទាបនិង មានសភាពទ្រុឌទ្រមនៅក្នុងឆ្នាំ២០១៥-២០១៦ អាជ្ញាធរឃុំចំបក់បានធ្វើការជួស ជុលទ្រុងទ្រាយតូចដោយប្រើប្រាស់មូលនិធិឃុំ ដើម្បីតម្កល់ទឹកទុកប្រើប្រាស់ប្រចាំ ថ្ងៃឱ្យបានច្រើនជាងមុន។
នៅក្នុងការជួសជុលនេះលោកចាន់យុត្ថានិយាយថា គេបានតម្លើងកម្ពស់ទំ នប់ និងពង្រឹងតួទំនប់ ដើម្បីទប់ទឹកទុកបានដល់បី-បួនលានម៉ែត្រគូប។ ទំនប់អាង ដែលជួសជុលដោយមូលនិធិឃុំចំបក់នេះបានបាក់ដាច់អស់ទៅវិញទាំទំនប់ចាស់ បន្ទាប់ពីមានជំនន់ទឹកភ្នំនៅក្នុងឆ្នាំ២០១៨។ បន្ទាប់មកលោក ហ៊ុន ម៉ានី តំ ណាងរាស្ត្រខេត្តកំពង់ស្ពឺ បានស្នើដល់លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធាន ទឹកឱ្យជួយសាងសង់ទំនប់នេះជាបន្ទាន់ឡើងវិញ ដើម្បីបានទឹកជូនប្រជាពលរដ្ឋប្រើប្រាស់។
ទំនប់អាងទឹកដែលបានសាងសង់ឡើងវិញនេះ រក្សាទឹកទុកបានដល់ជាង១០លានម៉ែត្រ ច្រើនជាងមុនសម្រាប់ប្រើ ប្រាស់នៅតំបន់ចម្ការតែពោលគឺនៅក្នុងឃុំចំបក់ទាំងមូល។ ទំនប់អាងទឹកនេះ មិនត្រឹមតែរក្សាទឹកទុកសម្រាប់ការដាំដុះ ប្រើប្រាស់ប្រចាំថ្ងៃនោះទេ គឺថែមទាំងបានធ្វើឱ្យទេសភាពធម្មជាតិតំបន់នេះ នៅរដូវប្រាំងកាន់ តែស្រស់ជាងមុន ជាពិសេសបានផ្គត់ផ្គង់ទឹកទៅដល់ជ្រោះចំបក់ជាតំប ន់ អេកូទេសចណ៍ដ៏ល្បីបានច្រើនគ្រប់រដូវតាមតម្រូវការទៀត ផង។
ការងារដែលនាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធនទឹក និងឧតុនិយម បាន អនុវត្តតាមការចង្អុលបង្ហាញពីលោកលឹម គានហោ នៅចម្ការតែគីរីរម្យ មានជួស ជុលទំនប់ចម្ការតែចំនួន០២កន្លែង ស្ថិតនៅឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយរួមមានទំនប់លើ ប្រវែង២១០ម៉ែត្រស្នូលបេតុងប្រវែង៤៨ម៉ែត្រ ទ្វារទឹក០១ កន្លែងនិងជួសជុលសំណង់លូចាស់០១កន្លែង។ ការងារនៅទំនប់ផ្នែកខាងក្រោម មានសង់ទំនប់ប្រវែង១៥៨ម៉ែត្រ សំណង់បង្ហៀរ០១កន្លែង។
ក្រោយពីជួសជុល និងសាងសង់រួច ទំនប់អាងទឹកនេះអាចជួយដល់ប្រជាពល រដ្ឋចំនួន០៣ភូមិ មាន៦៨៣គ្រួសារ ស្មើ២៦៤០នាក់ អាចស្រោចស្រពលើផ្ទៃដីស្រែវស្សាចំនួន ៨៧០ហិកតានិង ដំណាំរួមផ្សំចំនួន ៩៧០ហិកតា ជាពិសេស បានផ្តល់ទឹកដល់តំបន់ទេសចរណ៍ធម្មជាតិដ៏មានសក្កានុពលខ្ពស់សម្រាប់ប្រជា ពលរដ្ឋទូទាំងប្រទេសទៅសម្រាកលំហែកាយទៀតផង៕