ដោយៈ បាយ័ន/សៀមរាបៈ បុរសម្នាក់ បានរងរបួស បាក់ជើងខាងស្ដាំ ដោយសារតែបុរស នោះ បានបើកម៉ូតូ ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកម៉ូតូ សណ្តោងរ៉ឺម៉ក ដឹកអីវ៉ាន់អេតចាយ នៅវេលាម៉ោង ៦ និង២០នាទី ល្ងាចថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ នៅលើផ្លូវ ជាតិលេខ៦ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ៣៥៦-៣៥៧ ស្ថិតនៅភូមិគំរូ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។
មន្ត្រីកងរាជអាវុធហត្ថ មូលដ្ឋានស្រុកក្រឡាញ់ បានឱ្យដឹងថាៈ ម៉ូតូមួយគ្រឿង ម៉ាកហុងដា ឌ្រីម សេរី២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1A6985 បើកបរដោយបុរសម្នាក់ ឈ្មោះ ម៉ាក វិយោគ អាយុ ៥៧ឆ្នាំ រស់នៅភូមិសាលាកន្សែង ឃុំស្វាយដង្គំ ស្រុកសៀមរាប (ពាក់មួកសុវត្ថិភាព) បានបុកម៉ូតូសណ្តោង រ៉ឺម៉កដឹកអីវ៉ាន់ អេតចាយ មួយគ្រឿង គ្មានផ្លាក លេខ បើកបរដោយយុវជនម្នាក់ ឈ្មោះ អៀម ទូច អាយ ២៤ ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅភូមិ ត្រាំកង់ ឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប បើកបរ ក្នុងទិសដៅស្របគ្នា ពីទិស ខាងលិច ទៅទិសខាងកើត បណ្តាលឱ្យឈ្មោះ ម៉ាក វិយោគ រងរបួសធ្ងន់ (បាក់ជើងខាងស្ដាំ) រីឯម៉ូតូ និងម៉ូតូសណ្ដោងរ៉ឺម៉ក ដឹកអីវ៉ាន់អេតចាយ រងការខូចខាតស្រាល។
មន្ត្រីកងរាជអាវុធហត្ថ មូលដ្ឋានស្រុកក្រឡាញ់ បានបញ្ជាក់ថាៈ មូលហេតុ នៃគ្រោះថ្នាក់នេះ បណ្តាលមកពី អ្នកបើកបរ ម៉ូតូម៉ាក ហុងដា ឌ្រីម បើកបរមាន ល្បឿនលឿន ខ្វះការប្រុង ប្រយ័ត្ន។ ជនរងគ្រោះ ត្រូវបានកម្លាំងជំនាញ ហៅឡានសាមុយ ដឹកយកមកព្យាបាល នៅមន្ទីរបង្អែក ស្រុកក្រឡាញ់។ ចំណែកវត្ថុតាងទាំង ពីរគ្រឿងកម្លាំងជំនាញចរាចរណ៍ បានយកមករក្សាទុក នៅប៉ុស្តិ៍នគរបាល រដ្ឋបាលស្រណាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕PC