ប្រែសម្រួល : កញ្ញាដាលីស/បាល់ទាត់ ៖ ការប្រកួតបាល់ទាត់ UEFA Champions League ថ្ងៃពុធនេះឈានចូលដល់ជុំទី៦ផ្តាច់ព្រ័ត្រនៃវគ្គជម្រុះតាមពូល ដែលមានពីពូល A ដល់ពូល D។ ពូលដែលស្វិតស្វាញនិងមិនទាន់រកឃើញបេក្ខភាពណាមួយឡើងទៅវគ្គបន្ទាប់គឺពូល B ដែលមាន Inter, Real, M’Gladbach និង Shakhtar។
ចំណែកឯ Atl. Madrid នៅពូល A សុំតែស្មើនៅទឹកដីរបស់ Salzburg នឹងឡើងទៅជាមួយ Bayern Munich ។ ហើយក្នុងពូល D ក្រុមដែលមិនទាន់ដាច់ស្រេចគ្នាគឺ Ajax និង Atalanta ដែលនឹងប៉ះគ្នាផ្អើលនៅថ្ងៃនេះ។
ដោយឡែកការប្រកួតរវាង PSG និង Istanbul Basaksehir ត្រូវលើកយកមកលេងនៅថ្ងៃពុធនេះវិញ ក្រោយកីឡាកររបស់ក្រុមទាំងពីរដើរចេញពីទីលាននៅតង់ទីមួយកាលពីរាត្រីថ្ងៃអង្គារ ដោយសារមន្ត្រីអាជ្ញាកណ្តាលទី៤សញ្ជាតិរ៉ូម៉ានី បោះសម្តីរើសអើងជាតិសាសន៍ដាក់ជំនួយការគ្រូបង្វឹករបស់ក្រុមតួកគី Istanbul ។
ក្រុមដែលឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយក្នុងពូលទាំង ៤ គឺ Bayern Munich, Man City, Porto និង Liverpool។
– ពូល A : Salzburg vs Atletico Madrid ៖ Salzburg ដែលឈរលេខ៣មាន៤ពិន្ទុ អាចមានឱកាសឡើងទៅវគ្គបន្ទាប់ប្រសិនបើពួកគេអាចឈ្នះ Atl. Madrid (លេខ២ មាន៦ពិន្ទុ) ក្នុងទឹកដីថ្ងៃនេះ។ កាលជើងទីមួយ Atl. Madrid ឈ្នះ Salzburg ៣-២ ។ Salzburg ធ្លាប់ទទួលភ្ញៀវអេស្ប៉ាញ៥ដង ឈ្នះតែម្តងគត់ ក្រៅពីនេះចាញ់រហូត។ ដោយហេតុថា Atl. Madrid មានប្រវត្តិល្អជាមួយក្រុមមកពីអូទ្រីស ថ្ងៃនេះបើមិនឈ្នះក៏បានត្រឹមស្មើ ដើម្បីកក់កៅអី ១៦ ក្រុមចុងក្រោយដែរ។
– ពូល D: Ajax និង Atalanta ៖ Ajax ចាញ់ Atalanta តែ១ពិន្ទុប៉ុណ្ណោះ ហើយការប្រកួតយប់នេះត្រូវគេរំពឹងថាជាការប្រកួតកក្រើកជាងគេប្រចាំរាត្រីថ្ងៃពុធនេះ។ កាលជំនួបជើងទី១នៅទឹកដី Atalanta ក្រុមទាំងពីរបញ្ចប់ទៅដោយលទ្ធផល ២-២។ ប្រសិនបើស្មើគ្នាថ្ងៃនេះ Atalanta នឹងឡើងទៅជាមួយ Liverpool ។ ថ្ងៃនេះសម្ពាធធ្លាក់ធ្ងន់ទៅលើ Ajax ប៉ុន្តែ Ajax មានប្រៀបត្រង់ថាខ្លួនជាម្ចាស់ផ្ទះ។ យើងរំពឹងក្រុមទាំងពីរស្មើឬមិនអ៊ីចឹងភ្ញៀវឈ្នះ។
– ពូល B : Real Madrid vs M’Gladbach ៖ ជំនួបពូល B ប្រហែលជាជំនួបដ៏ស្មុគស្មាញបំផុតក្នុង CL ឆ្នាំនេះ ដោយក្រុមទាំងបួនមិនទាន់មានអ្នកឡើងទៅវគ្គបន្ទាប់នៅឡើយ។ M’Gladbach ឈរនៅលេខ១មាន៨ពិន្ទុ ចំណែក Real ឈរនៅលេខ៣មាន៧ពិន្ទុស្មើនឹងលេខ២ Shakhtar។ កាលជំនួបជើងទី១បញ្ចប់ទៅ M’Gladbach ២-២ Real។ ថ្ងៃនេះក្រុមអាល្លឺម៉ង់មានឱកាសឡើងទៅវគ្គបន្ទាប់បើទប់ស្មើនៅទឹកដីរបស់ Real ចំណែកស្តេចសត្រូវតែឈ្នះដាច់ខាត។ យើងរំពឹងម្ចាស់ផ្ទះឈ្នះ ឬ ស្មើ។
– ពូល B : Inter Milan vs Shakhtar ៖ Inter ស្ថិតនៅបាតតារាងមាន ៥ ពិន្ទុក៏ពិតមែន ប៉ុន្តែពួកគេនឹងឡើង ប្រសិនបើឈ្នះ Shakhtar ហើយ Real ចាញ់ M’Gladbach ។ ចំណែក Shakhtar ស្មើក៏អាចឡើងដែរ ក្នុងករណី Real មិនឈ្នះ។ កាលជំនួបជើងទីមួយបញ្ចប់ទៅដោយលទ្ធផល Shakhtar ០-០ Inter។ យើងរំពឹង Inter នឹងយកឈ្នះការប្រកួតនេះ។
តារាងព្យាករណ៍បាល់ទាត់ CL យប់នេះ ៖