Home ព័ត៌មានជាតិ សន្តិសុខ សមត្ថកិច្ច​ជំ...

សមត្ថកិច្ច​ជំនាញ ចាប់​រថយន្ត​ដឹកឈើ ១ គ្រឿង ដោយ​គ្មាន​លិខិតអនុញ្ញាត

ដោយៈ សៅ​វ៉ាន់ឌី/ព្រះវិហា​រៈ លោក ស៊ុ ស៊ី​វុត្ថា នាយផ្នែក​រដ្ឋបាល ព្រៃឈើរ​វៀង​បានឱ្យ ដឹងថាៈ កាលពី​យប់ ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២០ លោក​បាន​ដឹកនាំ​មន្ត្រី ដោយ​សហការ ជាមួយ កម្លាំង​នគរបាល​ស្រុក ដោយបាន​ចាប់​រថយន្ត​កែច្នៃ ១ គ្រឿង គ្មាន​ផ្លាកលេខ ករណី​ពីបទ ដឹកជញ្ជូន​ផល អនុផល​ព្រៃឈើ ដោយ គ្មាន​លិខិតអនុញ្ញាត គឺជា​ប្រភេទ​ឈើ​អារ លេខ​២ ចំនួន ៥២ ដុំ ស្មើនឹង ៣,៨៦ ម៉ែត្រគូប ដឹក​ចេញពី​ស្រុក​ជ័យ​សែន ឆ្ពោះទៅ​ខេត្តកំពង់ធំ ។

​លោកនាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ បាន​បន្តថាៈ រថយន្ត​នេះ បាន​បើក​រត់គេច ពី​កម្លាំង សមត្ថកិច្ច គេច លាក់​នៅផ្ទះ​ពលរដ្ឋ ស្ថិតនៅ​ភូមិ​ភ្នំ​ដែក ឃុំ​រមណីយ ស្រុក​រវៀង ខេត្តព្រះវិហារ ប្រព្រឹត្តឡើង​ដោយ​ឈ្មោះ ឆាត រស់នៅ​កំពង់ធំ ដែល​កំពុង​ស្រាវជ្រាវ​សាវ តា​បន្ថែម ។ លុះ​នៅ​ព្រឹក​ថ្ងៃខែ ឆ្នាំ ដដែល ដោយមាន​ការអនុញ្ញាត ពី​លោក ទី សុវិនថាល់ ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត សមត្ថកិច្ច បាន​ដកហូត​ឈើ​ទាំងអស់ យកមក​រក្សាទុក នៅ​សង្កាត់រដ្ឋបាល ព្រៃឈើ​រវៀង ដើម្បី​កសាង សំណុំរឿង តាម​នីតិវិធី​នៃ​ច្បាប់ស្តីពី​ព្រៃឈើ ៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular