Home កីឡា ការប្រកួត​រវា...

ការប្រកួត​រវាង PSG និង Istanbul ត្រូវ​លើក​មក​លេង​ថ្ងៃ​ពុធ​នេះ​វិញ ក្រោយ​ពី​អាជ្ញាកណ្តាល​ទី​៤​ប្រើ​សម្តី​រើសអើង​ជាតិ​សាសន៍​ដាក់​ជំនួយការ​គ្រូបង្វឹក​ក្រុម​មក​ពី​តួ​ក​គី​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​ប៉ារីស ៖ យោងតាម​របាយការណ៍​នានា​បាន​ឱ្យដឹងថា មន្ត្រី​អាជ្ញាកណ្តាល​ម្នាក់​បាន​ប្រើ​សម្តី​រើសអើង​ជាតិ​សាសន៍​ដាក់​លោក ពែ​រ វ៉េ​បូ ជា​ជំនួយការ​គ្រូបង្វឹក​របស់​ក្រុមបាល់ទាត់​មក​ពី​តួ​ក​គី ដែល​ក្រោយមក​ជម្លោះ​តឹងសរសៃក​បាន​កើនឡើង​ពេញ​ទីលាន​។​

​កីឡាករ​របស់ Paris Saint-Germain (PSG) និង Istanbul Basaksehir បាន​ដើរចេញ​ពី​ទីលាន​ប្រកួត​នៅ​តង់​ទី​មួយ​អំឡុង​ការប្រកួត Champions League ពូ​ល H កាលពី​រាត្រី​ថ្ងៃ​អង្គារ​ទី​៨​ធ្នូ បន្ទាប់​ពី​មាន​ការលើកឡើង​អំពី​សម្តី​រើសអើង​ពី​មន្ត្រី​អាជ្ញាកណ្តាល​ទី​៤​។​

​យោង​តាម​កាសែត Independent គេ​អាច​ស្តាប់​ឮ​ខ្សែប្រយុទ្ធ​បម្រុង​របស់ Istanbul ដេ​មបា​បា​ស្រែក​ដាក់​អាជ្ញាកណ្តាល​ទី​៤​ថា «​លោក​ឯង​មិន​ដែល​និយាយថា “​អា​ស្បែក​ស​” ទេ លោក​ឯង​និយាយ​ត្រឹមតែ “​លោក​ម្នាក់​នេះ​” ដូច្នេះ​សូម​ស្តាប់​ខ្ញុំ ចុះ​ម៉េច​ក៏​លោក​ឯង​ចាំបាច់​ត្រូវ​និយាយថា “​អា​ខ្មៅ​” ធ្វើ​អី​?»​។​

​មុន​ពេល​បា​បា​ស្រែក​ដូច្នេះ លោក​វ៉េ​បូ ដែល​ឈ្លោះប្រកែក​ជាមួយ​អាជ្ញាកណ្តាល​ឥត​ឈប់ បាន​ទទួល​កាត​ក្រហម​។ ឃើញ​ដូច្នេះ កីឡាករ​របស់ Istanbul ក៏​ដើរ​ចេញពី​ទីលាន ហើយ​កីឡាករ PSG ក៏​នាំគ្នា​ដើរ​ចេញ​តាម​ដែរ​។

​ការប្រកួត​នេះ​នឹង​លើក​មក​លេង​ថ្ងៃ​ពុធ​នេះ​វិញ​៕

​កីឡាករ​របស់ PSG និង Istanbul ដើរចេញ​ពី​ទីលាន​កាលពី​យប់​ថ្ងៃ​អង្គារ ក្រោយ​អាជ្ញាកណ្តាល​ទី​៤​បោះសម្តី​រើសអើង​ជាតិ​សាសន៍​ដាក់​លោក​ពែរ វ៉េ​បូ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular