Home ព័ត៌មានជាតិ សង្គម ប្រតិភូ​អនុសា...

ប្រតិភូ​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​ឫស្សីកែវ​ចុះ​ចែក​អំណោយ​ដល់​ស្ត្រី​ក្រីក្រ និង​មាន​ជំងឺមហារីក​សុដន់​

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​: ប្រតិភូ​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​ឫស្សីកែវ​មួយក្រុម​ដឹកនាំ​ដោយ លោកស្រី អាន ផល្លា និង​លោកស្រី សួស សូលី​ដា ជា​អនុប្រធាន​កិត្តិយស​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​ឫស្សីកែវ លោក ស៊ូ សារ៉ាត់ អនុប្រធាន​គណៈកម្មាធិកា​រ​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ បាន​ដឹកនាំ​លោក លោកស្រី​ជា​ក្រុមការងារ​អនុសាខា​ខណ្ឌ និង​ក្រុមការងារ ក​.​ក្រ​.​ក តាម​បណ្ដា​សង្កាត់ ចុះសួរសុខទុក្ខ​និង​ចែក​អំណោយ​កាកបាទក្រហមកម្ពុជា​ដ​ល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ នៅ​សង្កាត់​ចំនួន​ពីរ ក្នុង​មូលដ្ឋាន​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ដោយមាន​សកម្មភាព​ដូចតទៅ​កាលពី​រសៀល​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២០​។​

​ក្នុងឱកាស​នោះ ដំបូង​ប្រតិភូ​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​ឫស្សីកែវ បាន​ចូលរួម​បុណ្យសព​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​នៅ​សង្កាត់​ឫស្សីកែវ និង​បាន​ឧបត្ថម្ភ គ្រឿង​បរិភោគ និង​ថវិកា​មួយចំនួន​។ បន្ទាប់មក​ចូលរួម​បុណ្យសព ប្រជាពលរដ្ឋ​មួយ​គ្រួសារ នៅ​ភូមិ​ក្រោលគោ សង្កាត់​គីឡូ​ម៉ែត​លេខ​៦ និង​បាន​ឧបត្ថម្ភ គ្រឿង​បរិភោគ និង​ថវិកា​មួយចំនួន​។ បន្ទាប់មកទៀត​ដោយមាន​ការណែនាំ​ពី សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ ប្រតិភូ​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​ឫស្សីកែវ បាន​ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​មួយ​គ្រួសារ មានឈ្មោះ កែវ សុខលី ភេទ​ស្រី អាយុ ២៧ ឆ្នាំ មាន​ជម្ងឺមហារីក​សុ​ដុន រស់នៅ​ភូមិ​បឹង​ឈូក សង្កាត់​គីឡូ​ម៉ែត​លេខ​៦ និង​បាន​ឧបត្ថម្ភ គ្រឿង​បរិភោគ និង​ថវិកា​មួយចំនួន​។​

​ជាមួយគ្នា​នោះដែរ​ប្រតិភូ​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​ឫស្សីកែវ​បាន​ចូលរួម​បុណ្យសព (​ខួបប្រាំពីរថ្ងៃ​) ប្រជាពលរដ្ឋ​មួយ​គ្រួសារ នៅ​ភូមិ​បឹង​ឈូក សង្កាត់​គីឡូ​ម៉ែត​លេខ​៦ និង​បាន​ឧបត្ថម្ភ គ្រឿង​បរិភោគ និង​ថវិកា​មួយចំនួន​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular