Home ព័ត៌មានជាតិ សន្តិសុខ អគ្គិភ័យ​បាន​...

អគ្គិភ័យ​បាន​ឆាបឆេះ​ទីតាំង​រោងចក្រ ហ្គោ ស្តា នៅ ក្រុង​តាខ្មៅ​

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: អគ្គិភ័យ​មួយ​បាន​កំពុង​ឆាបឆេះ​ទីតាំង​រោងចក្រ ហ្គោ ស្តា ស្ថិតក្នុង​ភូមិ​ព្រែក​ថី សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ ខេត្តកណ្តាល នា​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២០ ។​
​ករណី​អគ្គីភ័យ​នេះដែរ កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្តកណ្ដាល បានចេញ​រថយន្ត​ពន្លត់អគ្គីភ័យ ទៅ កាន់​កន្លែងកើតហេតុ ដើម្បី​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​បាន​ទាន់ពេលវេលា​។​

​សមត្ថកិច្ច​បានបញ្ជាក់​ជាបឋម​ថា អគ្គីភ័យ​នេះ​មុនដំបូង​បាន​ឆាប់ឆេះ​ចេញពី​កន្លែង​ឡ​សម្រាប់​ស​ម្ងួ​ត​សំលៀកបំពាក់​។​

​ទាំង​អាជ្ញាធរ​និង​សមត្ថកិច្ច កំពុង​ជួយ​ពន្លត់​ដើម្បី​កុំ​ឲ្យ​ស្ថានភាព​នេះ មាន​ករណី​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​ទ្រព្យសម្បត្តិ​នោះ​ក្នុង​រោងចក្រ​។ រហូតមកដល់​ពេលនេះ​អគ្គិភ័យ​បាន​រលត់​ទាំងស្រុង​ហើយ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular