Home ព័ត៌មានជាតិ សន្តិសុខ សង្សារ​ការ​ចោ...

សង្សារ​ការ​ចោល តូចចិត្ត​ចងក​សម្លាប់ខ្លួន​

ដោយ​: គូលែន / សៀមរាប​: យុវជន​ម្នាក់​បានសម្រេច​ចិត្ត​ចងក​ធ្វើអត្តឃាត នៅ​រោង​ចាំ​បន្លែ ព្រោះ​មាន​វិបត្តិ​ផ្លូវចិត្ត​ដោយ​សង្សារ​ការ​ចោល​។ ករណី​ធ្វើអត្តឃាត​ខាងលើ បានកើត​ឡើង​នៅ វេលា​ម៉ោង​០៥​និង​៣០​នាទី​ព្រឹក ថ្ងៃទី​០៩ ធ្នូ ឆ្នាំ​២០២០​នេះ ស្ថិតនៅ​ចំណុច​រោង​ចាំ​បន្លែ ក្រុមទី​០៨ ភូមិ​គោក​បេង សង្កាត់​គោកចក ក្រុង​សៀមរាប​ខេត្តសៀមរាប​។​

​សមត្ថកិច្ច​កង​រាជ​អាវុធ​ហ​ត្ត​ក្រុង​សៀមរាប បាន​និយាយថា ជនរងគ្រោះ​មានឈ្មោះ គឹម កុសល ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ក្រុម​០៨ ភូមិ​គោក​បេង សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប​។ ជនរងគ្រោះ​បានធ្វើ​សកម្មភាព​ដោយ​យក​ខ្សែ​លី​ឡុង​ចងក​សម្លាប់​ខ្លួនឯង​។​

​សមត្ថកិច្ច​បាន​បន្តថា តាម​ការពិនិត្យ​សព​ខាងលើ ពុំមាន​ពាក់ព័ន្ធ​និង​បទល្មើស​ព្រហ្មទណ្ឌ​ឡើយ សព​ជនរងគ្រោះ ពិតជា​បានធ្វើ​អត្តឃាត (​ចងក​) ខ្លួនឯង​ពិតប្រាកដ​មែន ដោយ​ជនរងគ្រោះ​មាន​វិបត្តិ​ផ្លូវចិត្ត​រឿង​ស្នេហា​សង្សារ​ការ​ចោល​។​

​សព​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular