ដោយ: ស៊ាថាំង / ភ្នំពេញ: ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាននិយាយឲ្យដឹងថា នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០នេះ ប្រទេសអូស្ត្រាលី និងកម្ពុជា បានប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តផែនការអភិវឌ្ឍន៍សម្រាប់ឆ្លើយតបនឹងជំងឺកូវី៥-១៩ នៅកម្ពុជា (Cambodia COVID-19 Development Response Plan)។ គឹក្នុងស្មារតីភាពជាដៃគូ រដ្ឋាភិបាលអូស្ត្រាលី សហការជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈកិច្ចពិគ្រោះយោបល់ជាបន្តបន្ទាប់ បានរៀបចំផែនការនេះដែលមាន សុពលភាពរហូតដល់ខែមិថុនា ឆ្នាំ២០២២ ដើម្បីតម្រង់ទិសការគាំទ្ររបស់អូស្ត្រាលី សម្រាប់ស្លារសេដ្ឋកិច្ច សង្គម កម្ពុជា ពីវិបត្តិជំងឺកូវី៥-១៩។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបាននិយាយថា «ផែនការនេះ បានកំណត់អំពីការគាំទ្ររបស់អូស្ត្រាលី សម្រាប់ការស្ដារកម្ពុជា តាមរយៈសសរស្តម្ភ៣ គឺការធានាសន្តិសុខផ្នែកសុខាភិបាល, ស្ថិរភាពសង្គមនិងបរិយាប័ន្ន និងការស្តារសេដ្ឋកិច្ច»។
លោក ផាម្លូ កាង ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំ កម្ពុជា បានមាននិយាយាក្នុងសេចក្តីប្រកាសរួមនោះថា រដ្ឋាភិបាលអូស្ត្រាលីនឹងវិនិយោគលើចង្កោមសកម្មភាពនៃសសរស្តម្ភទាំង៣ ដើម្បីស្តារសេដ្ឋកិច្ច និងសង្គមកម្ពុជា ពីវិបត្តិជំងឺកូវី-១៩ ។ ចង្កោមសកម្មភាពទាំងនោះរួមមាន៖ ការធ្វើឱ្យប្រសើរឡើងគុណភាព និងភាពងាយស្រួល ក្នុងការទទួលបានសេវាសុខភាពតាមមន្ទីរពេទ្យ, ការលើកកម្ពស់យេនឌ័រ និងពិការភាព ការជំរុញផលិតកម្មស្បៀង, ការគាំទ្រដល់ការផ្លាស់ប្តូរប្រភពថាមពល និងការចូលរួមរបស់ប្រជាពលរដ្ឋជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីឆ្លើយតប នឹងជំងឺកូវីដ -១៩។ ដើម្បីអនុវត្តផែនការនេះ អូស្ត្រាលីគ្រោងផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៨៥លានដុល្លារអាមេរិក ដល់កម្ពុជា ដែលជាផ្នែកមួយនៃកម្មវិធីសហប្រតិបត្តិការទ្វេភាគីដែលកំពុងអនុវត្ត។ ហិរញ្ញប្បទាននេះជាការផ្តល់ បន្ថែមលើហិរញ្ញប្បទានប្រមាណ ១៧០ លានដុល្លារអាមេរិក ដែលឯកឧត្តម Scott Morrison នាយករដ្ឋមន្ត្រី អូស្ត្រាលី បានប្រកាសគាំទ្រដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់បណ្តាប្រទេសក្នុងតំបន់ ទន្លេមេគង្គ និងហិរញ្ញប្បទានប្រមាណ ៤៤៥ លានដុល្លារអាមេរិក ដែលអូស្ត្រាលីបានប្តេជ្ញាផ្តល់សម្រាប់ការ ចែកចាយវ៉ាក់សាំងជំងឺកូវីដ-១៩ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ។
លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងអគ្គលេខាធិការគណៈកម្មាធិការ នីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជាក៏បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានវាយតម្លៃខ្ពស់ ចំពោះគោលដៅចម្បងនៃផែនការនេះ ក្នុងការជួយការពារប្រជាជនកម្ពុជាដែលរងផលប៉ះពាល់ពីជំងឺកូវី៥-១៩ និងគាំទ្រការស្តារសេដ្ឋកិច្ចនិង សង្គមកម្ពុជា ឆ្ពោះទៅកាន់ឋានៈជាប្រទេសមានចំណូលមធ្យម ប្រកបដោយភាពធន់នឹងវិបត្តិ និងបរិយាប័ន្ន។
ក្នុងពិធីនេះប្រកាសនេះលោកទាំងពីរ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តផែនការអភិវឌ្ឍន៍សម្រាប់ឆ្លើយតបនឹងជំងឺកូវី-១៩ នៅកម្ពុជា ។
លោកឈៀង យ៉ាណារ៉ា បានបញ្ជាក់បន្ថែមថា អូស្ត្រាលីគឺជាដៃគូអភិវឌ្ឍន៍ប្រេសកម្មមួយ ដែលបាន ចាត់វិធានការតាំងពីដើមដំបូង ក្នុងការរៀបចំផែនការអភិវឌ្ឍន៍សម្រាប់ឆ្លើយតបនឹងជំងឺកូវី៨-១៩ នេះ ។ ផែនការ នេះបានបញ្ជាក់ ពីកិច្ចសហការ ដ៏ សំខាន់ក្នុងភាពជាដៃគូសម្រាប់ការអភិវឌ្ឍ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាល អូស្ត្រាលី ។ រាជរដ្ឋាភិបាលកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះផែនការនេះ ពិសេសសកម្មភាពអាទិភាព ដែលផ្តោត លើវិស័យសំខាន់ទាំង ៣ ដែលមានសង្គតិភាពជាមួយនឹងផែនការរបស់រាជរដ្ឋាភិបាល ក្នុងការស្តារសេដ្ឋកិច្ច និងសង្គមកម្ពុជា ក្រោយវិបត្តិជំងឺកូវី-១៩ ។
លោកឯកអគ្គរដ្ឋទូតអូស្ត្រាលី បានមានប្រសាសន៍ថា អគារដ៏មានតេជរិទ្ធិនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលយើងបានប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តផែនការនេះ គឺជាអតីតទីស្នាក់ការកណ្តាល របស់អាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅកម្ពុជា (UNTAC) ។ ដោយអូស្ត្រាលីបានបំពេញ តួនាទីចម្បងក្នុងកិច្ចដំណើរការឆ្ពោះទៅរកសន្តិភាពនៅកម្ពុជា ហើយបច្ចុប្បន្នអូស្ត្រាលីកំពុងបន្តតួនាទីសំខាន់ក្នុង ការផ្តល់ការគាំទ្រដល់កម្ពុជា សម្រាប់ស្តារសេដ្ឋកិច្ច និងសង្គម ដែលទទួលរងផលប៉ះពាល់ ពីជំងឺកូវី-១៩៕