Home ព័ត៌មានអន្តរជាតិ ករណី​ស្លាប់​ប...

ករណី​ស្លាប់​ប្រចាំ​ថ្ងៃ​ដោយកូវី​ដ​១៩​នៅ​អាម៉េរិក​កើនឡើង​ស្មើ​កម្រិត​ឯតទគ្គ​កម្ម​កាលពី​ខែ​មេសា​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ចំនួន​អ្នក​ស្លាប់​ដោយកូវី​ដ​១៩ នៅ​សហរដ្ឋ​អាម៉េរិក​បាន​កើនឡើង​ដល់​ជាង ២.២០០ នាក់​ជា​មធ្យម​ក្នុង​មួយថ្ងៃ ស្មើ​នឹង​ចំនួន​ស្លាប់​កាលពី​ខែ​មេសា​ហើយ​ករណី​ឆ្លង​ជា​មធ្យម​​ក្នុង​មួយថ្ងៃ​បាន​ឡើងដល់​ខ្ទង់ ២០០.០០០ នាក់​ជា​លើកដំបូង​មិន​ធ្លាប់មាន​។ ហើយ​ច្បាស់​ណាស់ វិបត្តិ​នេះ​នឹង​កាន់តែ​យ៉ាប់យ៉ឺន​ដោយសារតែ​បុណ្យ​រំលឹក​គុណ​ព្រះ​ទើប​បញ្ចប់​ថ្មីៗ បុណ្យ​ណូអែល​ជិត​ចូលមក​ដល់ និង​បុណ្យ​ឆ្លង​ឆ្នាំ​។​

​ស្ទើរតែ​គ្រប់​រដ្ឋ​ទាំងអស់​កំពុង​រាយការណ៍​អំពី​ករណី​ឆ្លង​កើនឡើង​ខ្ពស់ ខណៈ​វ៉ាក់សាំង​នៅសល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​នឹង​ត្រូវ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​នៅ​សហរដ្ឋ​អាម៉េរិក​។​

​អភិបាលរដ្ឋ​វ៉ាស៊ីនតោន លោក ជេ អ៊ី​ន​ស្លី និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​៨​ធ្នូ​ថា “​អ្វី​ដែល​យើង​ធ្វើ​ឥឡូវ​នេះ​គឺជា​បញ្ហា​ស្លាប់​រស់​សម្រាប់​ពលរដ្ឋ​ភាគច្រើន​របស់​យើង​”​ខណៈ​លោក​បន្លាយពេល​រឹតបន្តឹង​លើ​អា​ជីវ​​កម្ម​និង​ការជួបជុំ​គ្នា​ក្នុងសង្គម រួម​ទាំង​បម្រាម​លើ​ការ​ទទួលទាន​អាហារ​ក្នុង​ទីកន្លែង​បិទ​ជិត និង​ការ​ស៊ីផឹក​នៅ​តាម​ភោជនីយដ្ឋាន​និង​បារ​។​

​ខណៈ​វ៉ាក់សាំង​ដែល​នឹង​មក​ដល់​ឆាប់​គឺជា​ហេតុផល​នៃ​ក្តីសង្ឃឹម លោក​បាន​និយាយថា “​នៅពេលនេះ​យើង​ត្រូវតែ​ប្រឈមមុខ​នឹង​ការ​ពិត ហើយ​ការ​ពិត​គឺ​ថា​យើង​កំពុង​ទទួល​រង​នូវ​ស្ថានភាព​ធ្ងន់ធ្ងរ​បំផុត​​ជាមួយ​នឹង​ជំងឺ​រាតត្បាត​”​។​

​វីរុស​កូរ៉ូណា​បាន​សម្លាប់​មនុស្ស​ជាង ២៨៥.០០០ នាក់​និង​ចម្លង​ដល់​មនុស្ស​ជាង ១៥ លាន​នាក់​នៅ​ទូ​ទាំង​សហរដ្ឋ​អាម៉េរិក​៕

​ក្រុមគ្រូពេទ្យ​អាម៉េរិក​កំពុង​ព្យាបាល​អ្នកជំងឺ​កូវី​ដ​ធ្ងន់ធ្ងរ​ម្នាក់​កាលពី​ថ្ងៃទី​៧​ធ្នូ​នៅ​មន្ទីរពេទ្យ​ក្រុង​រ៉ូ​ប៊ីនស៍​ឌែ​ល រដ្ឋ​មីន​នី​សូ​តា

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular