Home ព័ត៌មានជាតិ សន្តិសុខ ប្លែក​ខុសគេ​!...

ប្លែក​ខុសគេ​! ស្ត្រី​ម្នាក់ ដោះ​ស្បែកជើង​វ៉ៃ កងសន្តិសុខ​ផ្សារ​ច្បារអំពៅ ដោយសារតែ​ម៉ាស

​ដោយៈ ទេព មង្គល / ស​រិ​ទ្ធៈ ភ្នំពេញៈ ស្ត្រី​ម្នាក់ បាន​ដោះ​ស្បែកជើង វ៉ៃ​កងសន្តិសុខ​ផ្សារ​ច្បារអំពៅ នៅពេលដែល​កងសន្តិសុខ​នោះ បាន​យក​ម៉ាស ឲ្យ​គាត់​ពាក់​ចូល​ផ្សារ ដើម្បី​ចូលរួម​ការពារ ទប់ស្កាត់​ការឆ្លង​វីរុស​កូ​វីដ​-១៩ តាម​ការណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួងសុខាភិបាល និង​ការណែនាំ​របស់លោក​អភិបាល រាជធានី​ភ្នំពេញ​។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​ព្រឹក ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២០ នេះ ស្ថិតនៅ​ភូមិ​កណ្តាល សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​តាម​សាក្សី នៅ​ជុំវិញ​កន្លែង ផ្ទុះ​ហេតុការណ៍​នេះ បាន​ប្រាប់​ឱ្យដឹងថាៈ ស្ត្រី​ម្នាក់​នោះ បាន​ដើរ​ចូលមក​ផ្សារ ដើម្បី​ទិញ​បន្លែ ប៉ុន្តែ​មិនបាន​ពាក់​ម៉ាស​នោះឡើយ​។ ភ្លាមៗ​នោះ ក្រុម​សន្តិសុខ បាន​យក​ម៉ាស​ជូន​គាត់ ដើម្បី​ពាក់ សម្រាប់​ការពារ ទប់ស្កាត់​ការឆ្លង​វីរុស​កូ​វីដ​-១៩ ស្រាប់តែ​ស្ត្រី​នោះ បាន​ដោះ​ស្បែកជើង​របស់ខ្លួន យកមក​វ៉ៃ​កងសន្តិសុខ ដែល​បាន​យក​ម៉ាស​ជូន​គាត់ រួច​ក៏បាន​ជេរប្រទេច កងសន្តិសុខ​ថា ពួក​ហ្អែ​ង មើលងាយ​អ្នកក្រ ។​

​លោក សាន់ ប៊ុន​ណា ប្រធាន​ផ្សារ​ច្បារអំពៅ បាន​ឲ្យ​ដឹងថាៈ សកម្មភាព​របស់​ស្ត្រី ខាងលើនេះ គឺ​ធ្វើ​ឲ្យ​អ្នកផ្សារ មានការ​ខឹងសម្បា​រយ៉ា​ង​ខ្លាំង ហើយ​ថែម​បង្ខំចិត្ត​ដេញ​ស្ត្រី​ខាងលើ ចេញពី​ផ្សារ ព្រោះ​ខ្លាច​ទ្រាំ​កំហឹង​មិនបាន​។​

​លោក បាន​បន្តថាៈ សកម្មភាព​របស់​ស្ត្រី ខាងលើ គឺ​ធ្វើ​ផ្ទុយ​ពី​សេចក្តីប្រកាស​របស់ ក្រសួងសុខាភិបាល ដែល​តម្រូវ​ឲ្យ​មនុស្ស​គ្រប់រូប មិន​ថា​ឋានៈ​អ្វី គឺ​ត្រូវ​ពាក់​ម៉ាស ព្រមទាំង​លាង​សំអាត​ដៃ ដោយ​អាកុល ឬ​សាប៊ូ ឬ​ជែ​ល ទើប​ជម្នះ​បាន​នូវ​ជំងឺឆ្លង​រាលដាល ពី​ជំងឺ​កូ​វីដ​-១៩​នេះ​។

​លោក​ប្រធាន​គ្រប់គ្រង ផ្សារ​បន្លែ​ច្បារអំពៅ បានបញ្ជាក់​ថាៈ បើ​អ្នកណា មិន​ពាក់​ម៉ាស​ទេ គឺ​ដាច់ខាត មិន​ឲ្យ​ចូល​ផ្សារ ព្រោះ​ខ្លាច​ឆ្លង​ជំងឺ​កូ​វីដ ១៩ ដល់​មនុស្ស គ្រប់ៗ​គ្នា​៕/V​

ប្លែក​ខុសគេ​! ស្ត្រី​ម្នាក់ ដោះ​ស្បែកជើង​វ៉ៃ កងសន្តិសុខ​ផ្សារ​ច្បារអំពៅ ដោយសារតែ​ម៉ាស 

ប្លែក​ខុសគេ​! ស្ត្រី​ម្នាក់ ដោះ​ស្បែកជើង​វ៉ៃ កងសន្តិសុខ​ផ្សារ​ច្បារអំពៅ ដោយសារតែ​ម៉ាស ប្លែក​ខុសគេ​! ស្ត្រី​ម្នាក់ ដោះ​ស្បែកជើង​វ៉ៃ កងសន្តិសុខ​ផ្សារ​ច្បារអំពៅ ដោយសារតែ​ម៉ាស ប្លែក​ខុសគេ​! ស្ត្រី​ម្នាក់ ដោះ​ស្បែកជើង​វ៉ៃ កងសន្តិសុខ​ផ្សារ​ច្បារអំពៅ ដោយសារតែ​ម៉ាស

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular