Home ព័ត៌មានអន្តរជាតិ ម៉ាស់ ស្រោមដៃ...

ម៉ាស់ ស្រោមដៃ និង ក្រដាស​អនាម័យ ត្រូវ​គេ​តុបតែង​លើ​ដើម​គ្រិស្ត​ស្មាស់ ដើម្បី​ប្រារព្ធ​បិទ​ឆ្នាំ​ចង្រៃ ២០២០

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ខណៈ​អ្នកខ្លះ​ចាត់ទុក​បុណ្យ​ណូអែល​ជា​ពេល​ត្រូវ​គេច​ពី​ក្តីរ​ន្ធ​ត់​ពី​ឆ្នាំ​២០២០ និង​សម្ងំ​ផឹក​សូកូឡា​ក្តៅ​និង​អង្គុយ​មើល​ភាពយន្ត​ក្បែរ​ដើម​គ្រិស្ត​ស្មាស់​លម្អ​ដោយ​ភ្លើង​ពណ៌ អ្នកខ្លះ​​ទៀត​មាន​គំនិត​គួរឱ្យ​អស់សំណើច​ពី​ឆ្នាំ​ចង្រៃ​នេះ និង​មិន​បាន​រត់​ពួន​ពី​ឆ្នាំ​២០២០​ទេ ប៉ុន្តែ​ផ្ទុយទៅវិញ​ពួកគេ​បាន​តុបតែង​ដើមឈើ​ជាមួយ​ឧបករណ៍ប្រើប្រាស់​នានា​សម្រាប់​ទប់ស្កាត់​កូវី​ដ​១៩​។​

​សាលារៀន ការិយាល័យ​ពេទ្យធ្មេញ ហាង​នានា និង​សូម្បី​ផ្ទះ​គ្រួសារ​នៅ​ចក្រភព​អង់គ្លេស​បាន​បង្ហោះ​រូប​លើ​បណ្តាញ​សង្គម ដើម្បី​បង្អួត​ដើម​គ្រិស្ត​ស្មាស់​កូវី​ដ ដែល​លម្អ​ដោយ​ម៉ាស់ ក្រដាស​បង្គន់ ទឹក​លាងដៃ និង​ស្រោមដៃ​វះកាត់​។​

​សាលា​មួយ​នៅ​ស្កុត​ឡែន​បាន​តុបតែង​ដើម​ណូអែល​ជាមួយ​ក្រដាស​បង្គន់ ខណៈ​ស្ថានីយ​វិទ្យុ​មួយ​នៅ​ខេត្ត​លែ​ន​សាយ​អឺ​ចែករំលែក​រូបភាព​នៃ​ដើមឈើ​តុបតែង​ជាមួយ​ម៉ាស់ ទឹក​លាងដៃ​សម្អាត​មេរោគ មី​ប៉ា​ស្តា និង​អាហារ​កំប៉ុង​នានា​។​

​មន្ទីរពេទ្យ​មួយ​បាន​តុបតែង​ដើម​គ្រិស្ត​ស្មាស់​ជាមួយ​ស្រោមដៃ​ប្លា​ស្ទិក​។ ខណៈ​អ្នកលក់ដូរ​នៅ​ហាង Etsy បាន​ដាក់លក់ “​ដប​វ៉ាក់សាំង​កូវី​ដ​១៩​ជ័រ​” សម្រាប់​ក្មេង​លេង​ផងដែរ​៕

​តោះ​ក្រឡេកមើល​ដើម​ណូអែល​តុបតែង​ប្លែកៗ​ជាមួយ​ឧបករណ៍​សម្រាប់​ទប់ស្កាត់​កូវី​ដ​១៩

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular