Home ព័ត៌មានជាតិ សង្គម ​ក្រសួងបរិស្ថ...

​ក្រសួងបរិស្ថាន​និង​ដៃគូ​របើក​កិច្ចប្រជុំ​ពាក់ព័ន្ធ​ពី​ការគ្រប់គ្រង​តំបន់ការពារធម្មជាតិ​

​ដោយ​:​ដេប៉ូ​/​ភ្នំពេញ​: ក្រសួងបរិស្ថាន​បាន​បើក​កិច្ចប្រជុំ​រួមគ្នា​មួយ ដើម្បី​ពិនិត្យ និង​ពិភាក្សា​លើ​ការចូល​រួមសហការ​រ​បស់ UNDP ក្នុងការ​អនុវត្តន៍​គ​ម្រោ​ង​លើ​ផ្នែក​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ និង​ព័ត៌មាន​បរិស្ថាន យន្តការ​ហិរញ្ញប្បទាន​តំបន់ការពារធម្មជាតិ​ដោយ​និរន្តរភាព និង​ប្រព័ន្ធ​ត្រួតពិនិត្យ​តាមដាន និង​វាយតម្លៃ​សកម្មភាព​គម្រោង​។​
​ ​
​កិ​ច្វ​ប្រជុំ​នេះដែរ​បាន​ប្រារព្ធ​ធ្វើឡើង​កាលពី​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២០ ដោយមាន​ការដឹកនាំ​កិច្ចប្រជុំ​ពី​លោក​ខៀវ បូ​រិ​ន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​មូលដ្ឋាន​នៃ​ក្រសួងបរិស្ថាន និង​ជា​នាយក​គម្រោង «​និរន្តរភាព​តំបន់​ទេសភាព និង​ទេសចរណ៍ធម្មជាតិ​កម្ពុ​ជា​» និង​ក្រៅពីនេះ​គេ​ក៏​ឃើញ​មានការ​ចូលរួម​ពី​តំណាង​ធនាគារពិភពលោក និង​តំណាង​អង្គការ UNDP ប្រចាំ​កម្ពុជា​ផងដែរ​។​

​គួរ​បញ្ជាក់ថា គម្រោង​នេះ​មានការ​គាំទ្រ​ពី​ធនាគារ​ពី​ភព​លោក និង​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្រា​ប់​រយៈពេល ៦​ឆ្នាំ ដែលមាន​គោលបំណង​ដូចខាងក្រោម​៖

១. បង្កើន​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​តំបន់ការពារធម្មជាតិ តាមរយៈ​ការបោះ​បង្គោលព្រំ ការកំណត់​តំបន់ ការរៀបចំ​ផែនការ​គ្រប់គ្រង និង​ចុះបញ្ជី​ដី​រដ្ឋ​
២. បង្កើន​ជីវភាព​រស់នៅ​របស់​ប្រជា​សហគមន៍​ដែល​រស់​នៅតាម​តំបន់ការពារធម្មជាតិ តាមរយៈ​ការបង្កើត​ជម្រើស​មុខរបរ​ថ្មីៗ​សម្រាប់​ពួកគាត់​
៣. ពង្រឹង​កិច្ចសហការ​ណ៍​ជាមួយ​វិស័យ​ឯកជន​ទៅក្នុង​លើ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ តាមរយៈ​ការវិនិយោគ​នៅ​តំបន់ការពារធម្មជាតិ និង​ជាមួយ​សហគមន៍​មូលដ្ឋាន និង​ចូលរួម​កៀរគរ​ធនធាន​ដើម្បី​បង្កើន​ជីវភាព​រស់នៅ​របស់​ស​ហគ​មន៍​៕


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular