Home ព័ត៌មានជាតិ នយោបាយ រដ្ឋមន្ត្រី​ក...

រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​រួមគ្នា​ចុះហត្ថលេខា​លើ​ផែនការ​ការពារជាតិ​២០២០-២០២៣

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈប្រទេស​ជា​សមាជិក​អាស៊ាន បាន​ចុះហត្ថលេខា​លើ​ផែនការ​ការពារជាតិ​អាស៊ាន​ឆ្នាំ​២០២០-២០២៣ និង​បាន​ព្រាង​ឯកសារ​ស្តីអំពី​ការរក្សា​ស្ថិរភាព​សន្តិសុខ​ក្នុង​តំបន់​ដោយ​ផ្តោតលើ​ប្រធានបទ​ចំនួន​៥​កាលពី​ព្រឹក​ថ្ងៃទី​៩​ខែធ្នូ​នេះ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​លើក​ទី ១៤ ។​

សម្តេច​ពិជ័យ​សេនា​ទៀ​បាញ់​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក​ក្រសួងការពារជាតិ​​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​លើក​ទី ១៤ (រូបថតផេកសម្តេចពិជ័យសេនាទៀបាញ់)

ផេ​ក​ផ្លូវការ​របស់​សម្តេច​ពិជ័យ​សេនា​ទៀ​បាញ់​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក​ក្រសួងការពារជាតិ​នៅ​រសៀល​ថ្ងៃទី​៩​ខែធ្នូ​នេះ​បាន​បញ្ជាក់ថា​កាលពី​ព្រឹក​មិញ​នេះ​សម្តេច​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​លើក​ទី ១៤ ( 14th ASEAN DEFENCE MINISTERS’MEETING)​តាមរយៈ​ប្រព័ន្ធ​វីដេអូ​។​ប្រទេស​ជា​សមាជិក​អាស៊ាន​បាន​ចុះហត្ថលេខា​លើ​ផែនការ​ការពារជាតិ​អាស៊ាន​ឆ្នាំ​២០២០-២០២៣ និង​បាន​ព្រៀង​ឯកសារ​ស្តីអំពី​ការរក្សា​ស្ថិរភាព​សន្តិសុខ​ក្នុង​តំបន់ ដោយ​ផ្តោតលើ​ប្រធានបទ​ចំនួន​៥​។​
​សម្តេច​បន្តថា​ប្រធានបទ​ទាំង​៥​នេះ​គឺ​១.​នីតិវិធី​នៃ​ការអនុវត្ត​ការងារ​របស់​កងកម្លាំង​បម្រុង​អាស៊ាន​ក្នុង​ជំនួយ​ផ្នែក​មនុស្សធម៌​និង​គ្រោះមហន្តរាយ​។​២. នីតិវិធី​នៃ​ការផ្លាស់ប្តូរ​ព័ត៌មាន​ភេ​វរ​កម្ម​។​៣. គោលការណ៍​នៃ​ការប្រើប្រាស់​ទង់ជាតិ​អាស៊ាន​និង​ទង់ជាតិ​ប្រទេស​ជា​សមាជិក ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​ជាមួយ​អង្គការ​សហប្រជាជាតិ ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព​របស់​ប្រទេស​ក្នុង​អាស៊ាន​លើ​ឆាក​អន្តរជាតិ​។​
៤. នីតិវិធី​នៃ​ការផ្សារភ្ជាប់​រវាង កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​និង​កិច្ចប្រជុំ​អគ្គមេបញ្ជាការ​អាស៊ាន ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​យោធា​។​៥. ពង្រឹង​តួនាទី​របស់​អនុព័ន្ធយោធា​នៃ​ប្រទេស​សមាជិក​អាស៊ាន ក្នុង​ការកសាង​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ ក្រោម​ក្របខ័ណ្ឌ ADMM និង ADMM-Plus៕​សរន

សម្តេច​ពិជ័យ​សេនា​ទៀ​បាញ់​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក​ក្រសួងការពារជាតិ​​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​លើក​ទី ១៤ (រូបថតផេកសម្តេចពិជ័យសេនាទៀបាញ់)

សម្តេច​ពិជ័យ​សេនា​ទៀ​បាញ់​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក​ក្រសួងការពារជាតិ​​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​លើក​ទី ១៤ (រូបថតផេកសម្តេចពិជ័យសេនាទៀបាញ់)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular