Home ព័ត៌មានអន្តរជាតិ ជប៉ុន​នឹង​ដាក...

ជប៉ុន​នឹង​ដាក់​ប្រព័ន្ធ​ស្ទាក់ចាប់​កំទេច​កាំជ្រួច​នៅ​លើ​នាវា ក្រោយ​មាន​ការជំទាស់​ការដាក់​វា​នៅ​លើ​ដី​

ប្រែ​សម្រួលៈ​វាសនា​/​តូ​ក្យូ​៖​ជប៉ុន​នឹង​ស្ថាបនា​នាវាចម្បាំង​២ បំពាក់​ប្រព័ន្ធ​កាំជ្រួច​ស្ទាក់​កំទេច​កាំជ្រួច​ធុន​អ៊ីជឹស​(Aegis )​ក្រោយពី​មាន​ការប្រឆាំង​ជំទាស់​ពី​សាធារណជន​ដោយ​បង្ខំ​អោយ​រដ្ឋាភិបាល​លុប​​ចោលការ​ដាក់ពង្រាយ​ប្រព័ន្ធ​លើ​ដី​ដ៏​ថ្លៃ​នេះ នេះ​បើ​តាម​ការបញ្ជាក់​ពី​រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន​កាលពី​ថ្ងៃ​ពុធ​។​

​មុន​នេះ​ក្នុង​ឆ្នាំ​២០២០ ជប៉ុន​បាន​សំរេច​ផ្អាក​ផែនការ​មិន​ប្រជាប្រិយ​ក្នុងការ​ដាក់ពង្រាយ​ប្រព័ន្ធ​ការពារ​កាំជ្រួច​Aegis Ashore ផលិត​ដោយ​សហរដ្ឋ​អាម៉េរិក នៅ​តំបន់​អាគី​តា និង​យ៉ាម៉ាហ្គូ​ជី ចំពេល​​មាន​បញ្ហា​បច្ចេកទេស​និង​ថ្លៃ​ចំណាយ​ខ្ពស់​។​

​ជា​ការជំនួស​មកវិញ រដ្ឋមន្ត្រី​ការពារជាតិ​លោក ណូ​ប៊ូ​អូ គី​ស៊ី បាន​ប្រាប់​ជំនួប​មួយ​របស់​បក្ស​កាន់​អំណាច​ថា រដ្ឋាភិបាល​សង្ឃឹមថានឹង​ស្ថាបនា​នាវា​២ បំពាក់​ប្រព័ន្ធ​អ៊ីជឹស​នេះ ហើយ​ពួក​មន្ត្រី​ចង់អោយ​​គណៈរដ្ឋមន្ត្រី​អនុម័ត​ផែនការ​នេះ​នៅ​សប្តាហ៍​ក្រោយ​។​

​អ្នកនាំពាក្យ​របស់​នាយ​ក​រដ្ឋ​មន្ត្រ​ជប៉ុន បាន​និយាយថា សំណើសុំ​អនុម័ត​នេះ​មាន​បំណង​បង្កើត​ប្រព័ន្ធ​ការពារ​ប្រទេស​ជប៉ុន​ទាំងមូល ជាមួយនឹង​ប្រព័ន្ធ​ការពារ​កាំជ្រួច​ផ្លោង​មួយ​។​

​ប្រព័ន្ធ​ការពារ​កាំជ្រួច​លើដី​Aegis Ashore ត្រូវបាន​គណៈរដ្ឋមន្ត្រី​ជប៉ុន​អនុម័ត​ទិញ​កាលពី​ឆ្នាំ​២០១៧​ក្នុង​តំលៃ​៤,២​ពាន់​លាន​ដុល្លារ​តែ​ការដាក់​ប្រព័ន្ធ​ស្ទាក់​ចាប់​កាំជ្រួច​ប្រភេទ​នេះ​នៅ​លើ​នាវា​មិនដឹងថា​​នឹង​ត្រូវ​ចំណាយ​លុយ​ប៉ុន្មាន​ទេ​។​

​ទាំង​ការបញ្ជាទិញ​ប្រព័ន្ធ​ការពារ​កាំជ្រួច​និង​សាង់សង់​នាវា​នេះ ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​របស់​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ ដើម្បី​ទ្រោល​សមត្ថភាព​ការពារ​ខ្លួន​បន្ទាប់ពី​កូរ៉េ​ខាងជើង​បាន​បាញ់​សាកល្បង​កាំជ្រួច​​ដោយ​ជោគជ័យ និង​ក៏​ជា​វិធី​សំរាប់​ជំរុញ​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ក្រោម​រដ្ឋការ​ដូ​ណាល់ ត្រាំ ដែល​តែងតែ​ជំរុញ​អោយ​សម្ពន្ធមិត្ត​ទិញ​គ្រឿង​បរិក្ខារ​យោធា​អាម៉េរិក​៕  

​រូបគំនូរ​ស្តីពី​ប្រព័ន្ធ​កាំជ្រួច​អ៊ីជឹ​សលើ​នាវា បាញ់​កំទេច​កាំជ្រួច​មក​ពី​ម្ខាង​ក្រោយ​ទទួល​សញ្ញា​ផ្កាយរណប​

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular