Home ព័ត៌មានជាតិ សុខាភិបាល អ្នកនាំពាក្យៈ...

អ្នកនាំពាក្យៈ​អង្គការ​សុខភាព​ពិភពលោក​ពុំទាន់​ទទួលស្គាល់​ជា​ផ្លូវការ​នូវ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ណាមួយ​នៅឡើយ​ទេ

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំពេញៈ​រហូតមកដល់​ថ្ងៃទី​៩​ខែធ្នូ​នេះ​អង្គការ​សុខភាព​ពិភពលោក​(WHO)​ពុំទាន់​ទទួលស្គាល់​នូវ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ណាមួយ​នៅឡើយ​ទេ​។ បើតាម​ការអះអាង​រប​ស់លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ឌ​ឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា (AKP) ដែលជា​ទីភ្នាក់ងារ​រប​ស់​រដ្ឋ​នៅ​រសៀល​ថ្ងៃទី​៩ ខែធ្នូ​នេះ​។​

លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ឌ​ឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល(រូបថតឯកសារ)​

​ប្រភព​ដដែល​បន្តថា​លោកស្រី​វេជ្ជបណ្ឌិត​បានបញ្ជាក់​ថា “​ខ្ញុំ​សូម​ជម្រាបជូន​ថា អង្គការ​សុខភាព​ពិភពលោក WHO នៅ​មិនទាន់មាន​ការបញ្ជា​ក់ទ​ទួល​ស្គាល់​វ៉ាក់សាំង​ការពារ​វីរុស​កូ​វីដ​-១៩​ណាមួយ​នោះទេ ប៉ុន្តែ​រឿង​ចរាចរ ឬក៏​ទិញ​លក់​វ៉ាក់សាំង​នោះ គឺ​អាស្រ័យទៅលើ​ច្បាប់​ប្រទេស​នីមួយៗ​”​។ អង្គការ​សុខភាព​ពិភពលោក បាន​ណែនាំ​ដល់​ប្រទេស​ដែល​ទិញ​វ៉ាក់សាំង​នោះ ត្រូវតែមាន​ការគិតគូ​រ​ពី គុណភាព និង​ប្រសិទ្ធិភាព របស់​វ៉ាក់សាំង ឱ្យបាន​ម៉ត់ចត់​សិន មុននឹង​សម្រេចចិត្ត​ប្រើប្រាស់​។​
លោកស្រី​វេជ្ជបណ្ឌិត ក៏បាន​អំពាវនាវ​ជាថ្មី​និង​ដោយ​ទទូច គឺ​សូម​ប្រជាពលរដ្ឋ​កម្ពុជា​កុំ​ភ្លេចខ្លួន ឬ​ធ្វេសប្រហែស​ឱ្យសោះ ហើយ​ត្រូវ​បន្ត​អនុវត្ត​វិធាន​សុខាភិបាល​ជាប់​ជានិច្ច ដោយ​ការធ្វើ​អនាម័យ​ដៃ និង​ខ្លួនប្រាណ​ឱ្យបាន​ស្អាត កាត់បន្ថយ​ការជួបជុំ រក្សា​គម្លាត និង​ពាក់​ម៉ាស​ក្នុងពេល​ចាំបាច់​។​
​គិត​ត្រឹម​ថ្ងៃទី​៩ ខែធ្នូ​នេះ​កម្ពុ​ជាមាន​អ្នក​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ចំនួន ៣៥៤​នាក់ ។​ក្នុងនេះ​ព្យាបាល​ជាសះស្បើយ​ចំនួន ៣០៧​នាក់ និង​កំពុង​សម្រាក​ព្យាបាល​មាន​ចំនួន ៤៧​នាក់​ហើយ​ដែល​អ្នក​ទាំង​៤៧​នាក់​នេះ​ភាគច្រើន​គឺជា​អ្នក​ដែល​បាន​ឆ្លង​ពី​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា​៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular