Home ព័ត៌មានជាតិ សន្តិសុខ ចាប់ខ្លួន​បុរ...

ចាប់ខ្លួន​បុរស​ម្នាក់​រំលោភ​ក្មេងស្រី​អាយុ​១១​ឆ្នាំ

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈបុរស​ម្នាក់​ដែល រំលោភ​សេពសន្ថវៈ​លើ​អនីតិជន​អាយុ​១១​ឆ្នាំ បាន​ត្រូវ​នគរបាល​ខណ្ឌ​សែន​សុខ ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​កាលពី​ម៉ោង​១០ និង​៣០​នាទី​យប់​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​លេខ​៩៣ ផ្លូវ​បេតុង ភូមិ​ឃ្មួញ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

សមត្ថកិច្ច​បានបញ្ជាក់​ថា កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ ម៉ោង​១១​និង​៣០​នាទី​ព្រឹក ជនសង្ស័យ​ឈ្មោះ អ៊ុច ថា​វី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​គ្មាន ស្នាក់​នៅផ្ទះ​លេខ​៩៣ ផ្លូវ​បេតុង ភូមិ​ឃ្មួញ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ បានធ្វើ​សកម្មភាព​រំលោភ​ក្មេងស្រី អាយុ​១១​ឆ្នាំ នៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

បច្ចុប្បន្ន ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្តតាម​នីតិវិធី ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular