ដោយ:សម្បត្តិ/ភ្នំពេញ: ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌជ្រោយចង្វារ រួមនិងកម្លាំងសន្តិសុខក្រុមហ៊ុន OCIC ដេញចាប់បាន ក្រោយធ្វើសកម្មភាព កាច់សោរ ក ម៉ូតូ ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ ២០២០ របស់ប្រជាពលរដ្ឋម្នាក់ ដែលចាក់សោរម៉ូតូទុកនៅមុខកន្លែងស្នាក់នៅ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១និង៥០នាទី រសៀលថ្ងៃទី០៩ ធ្នូ ២០២០ នៅចំណុច ការដ្ឋានOCIC ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ជនសង្ស័យដែលចាប់បានឈ្មោះ យ៉ាន់ ថុន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតខេត្តត្បូងឃ្មុំ។ ចំណែកជនសង្ស័យម្នាក់ទៀតជិះម៉ូតូម៉ាកស៊ូមមើ គេចខ្លួនបាត់ស្រមោល។ ដោយឡែក ជនរងគ្រោះមានឈ្មោះ ធី នូ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបើកបររថយន្តអោយក្រុមហ៊ុន OCIC ស្នាក់នៅការដ្ឋាន ដែលជាម្ចាស់ម៉ូតូហុងដាឌ្រីមសង់ សេ១២៥ ឆ្នាំ ២០២០ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IL-4975។
បច្ចុប្បន្នជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹង ដើម្បីសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ចូនជនសង្ស័យទៅតុលាការ ចាត់ការទៅតាមនិតិវិធីច្បាប់៕