ដោយៈសរិទ្ធ/ត្បូងឃ្មុំៈ លោកតា វ័យ៨៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត និងមនុស្ស៤នាក់ផ្សេងទៀតរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត កាលពីម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី៩ ខែធ្នូ ២០២០ នៅចំណុចផ្លូវបំបែកជាបួន ស្ថិតនៅភូមិត្រពាំងដុំ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ផ្លូវទៅសាលាខេត្តត្បូងឃ្មុំ។
ប៉ូសីសចរាចរណ៍ស្រុកត្បូងឃ្មុំបានឲ្យដឹងថា គ្រោះថ្នាក់នេះបង្កឡើងរវាង រថយន្តម៉ាកម៉ាស់ស្តា(Mazda) ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2A-2877 បើកបរដោយឈ្មោះ នូ ភារម្យ ភេទប្រុស អាយុ៥៨ឆ្នាំ នៅភូមិសួងលិច សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ (របួសធ្ងន់) និងយន្តសាំយ៉ុង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2-7450 ជិះគ្នា២នាក់ បើកបរដោយឈ្មោះ ស្រឿន ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិកញ្ចុំ ឃុំកញ្ចុំ ស្រុកពារាំង ខេត្តព្រៃវែង ( របួសធ្ងន់) ។
ប្រភពដដែលបានឲ្យដឹងទៀតថា រថយន្តម៉ាស្តាដឹកមនុស្សចំនួន៣នាក់ ក្នុងនោះរួមមាន ១-ឈ្មោះជា លាងយ៉េង អាយុ៥៦ឆ្នាំនៅភូមិសួងលិច សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ (របួសស្រាល) ២-ឈ្មោះជា ហ៊ាង ភេទស្រី អាយុ១២ឆ្នាំ នៅភូមិវាលតូច ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ (របួសស្រាល) ។ ៣-ឈ្មោះប៊ុន ជាង ភេទប្រុស អាយុ៨៦ឆ្នាំ នៅភូមិវាលតូច ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ (ស្លាប់តាមផ្លូវពេលបញ្ជូនទៅមន្ទីរពេទ្យ ត្បូងឃ្មុំ)៕