Home ព័ត៌មានជាតិ សេដ្ឋកិច្ច ប្រមុខ​ដឹកនាំ...

ប្រមុខ​ដឹកនាំ​ប្រទេសបី ​អនុម័ត​ផែនការ​ទេសចរណ៍​នៅក្នុង​តំបន់​


​ដោយ​: ជា សីហ​:/​ភ្នំពេញ​:ក្រសួងទេសចរណ៍​នៅ​រសៀល​ថ្ងៃនេះ​បានប្រកាសថា ប្រមុខ​ដឹកនាំ​កំពូល​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម បានអនុម័ត​លើ​ផែនការអភិវឌ្ឍន៍​ទេសចរណ៍​កម្ពុជា ឡាវ និង​វៀតណាម​ក្នុង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ ឆ្នាំ​២០២០-២០២៥ និង​ចក្ខុវិស័យ​ឆ្នាំ ២០៣០ (Tourism Development Plan for CLV Development Triangle Area 2020-2025, vision for 2030) ។​

​ប្រភព​ដដែល​បាន​បន្តទៀតថា​មេដឹកនាំ​កំពូល​ប្រទេស​ទាំងបី​បានអនុម័ត​នូវ​គម្រោង​ផែនការ​នេះ​នៅក្នុង​កិច្ចប្រជុំ​កំពូល​កាលពី​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០២០ នា​កិច្ចប្រជុំ​កំពូល​កម្ពុជា​-​ឡាវ​-​វៀតណាម (CLV DTA) លើក​ទី​១១ តាមរយៈ​ប្រព័ន្ធ​វីដេអូ​ខន់​ហ្វ​រេ​ន​។

​ផែនការអភិវឌ្ឍន៍​ទេសចរណ៍​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV DTA) គឺជា​ឯកសារ​យុទ្ធសាស្ត្រ​តំបន់​ដែល​ភ្ជាប់​ការអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នៃ​ខេត្ត​ចំនួន​១៣ ក្នុងប្រទេស​កម្ពុជា (​ខេត្ត​ចំនួន ៤: ក្រចេះ ស្ទឹងត្រែង រតនគិរី​:​គី​រី និង​មណ្ឌល​គី​រី​) ឡាវ (​ខេត្ត​ចំនួន ៤) និង​វៀតណាម​ខេត្ត​(​ចំនួន ៥) ក្នុង​ចក្ខុវិស័យ ដើម្បី​ប្រែក្លាយ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ ជា​តំបន់​សមាហរណកម្ម​ក្នុងការ​អភិវឌ្ឍន៍​គោលដៅ​ទេសចរណ៍​ប្រកបដោយ​និរន្ត​ភាព និង​ការទទួលខុសត្រូវ លើកកម្ពស់​គុណភាព​សេវាកម្ម​ក្នុង​អេកូ​ទេសចរណ៍ ក​សិ​ទេ​បង​ស​ចរណ៍ សហគមន៍​ទេសចរណ៍ ទេសចរណ៍​ផ្សងព្រេង និង​បេ​តិក​ភ័​ណ្ឌ ដែល​ចូលរួមចំណែក​ដល់​ការលើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាន​ក្នុងប្រទេស​កម្ពុជា ឡាវ និង​វៀតណាម​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular